មាន​សុវត្ថិ​ភាព​ហើយ! ​Mina ​អតីត​សមាជិក​ AOA ​អាច​នឹង​ចេញ​ពី​ពេទ្យ​មក​សម្រាក​ព្យាបាល​នៅ​ផ្ទះ​វិញ​ឆាប់ៗ​

អាទិត្យ, ០៩ សីហា ២០២០

213

ទាក់ទងនឹងរឿងការប៉ុនប៉ងធ្វើអត្តឃាតរបស់អតីតសមាជិក AOA ដែលជាតារាចម្រៀងស្រី Mina បានកំពុងធ្វើឱ្យមហាជន និង​អ្ន​ក​​គាំទ្រ​​ជាច្រើនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចង់ដឹងថាតើស្ថានភាពរបស់តារាស្រីរូបនេះទៅជាយ៉ាងណាហើយ ​បន្ទា​ប់​ពី​មា​ន​​ហេតុ​ការណ៍កើតបានឡើងកាលពីយប់ថ្ងៃទី៨ ខែសីហាម្សិញមិញនេះ។

យោងតាមការផ្តល់ជាដំណឹងរបស់ទីភ្នាក់ងារ Woori Actors បានឱ្យដឹងថា ស្ថានភាពសុខភាពរបស់អតីតសមាជិក AOA រូបនេះ នាបច្ចុប្បន្ន ធូរស្រាលខ្លះហើយកំពុងស្ថិតក្នុងការមើលថែដោយម្ដាយរបស់នាងផ្ទាល់។ ពួកគេ ក៏បន្តថា « Mina នឹងចាក​ចេញ​ពី​មន្ទីរ​ពេទ្យក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីទទួលបានការណែនាំថែទាំសុខភាពពីវេជ្ជបណ្ឌិត និងការអនុញ្ញាតឱ្យ​ចេញពីមន្ទីរ​ពេទ្យ​ទៅ​សម្រាក​ព្យាបាលនៅផ្ទះបាន»។

គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍បានប្រកាសផ្តល់ដំណឹងឡើងប្រើពេលមិនដល់មួយថ្ងៃនោះទេ បន្ទាប់ពីតារាចម្រៀង​ស្រី​រូប​​សម្រស់​រូបនេះ ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...