HyunA ចេញវីដេអូសុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការពន្យាពេលចេញបទចម្រៀងថ្មី

សៅរ៍, ១២ កញ្ញា ២០២០

27

បន្ទាប់ពីប្រកាសពន្យាពេលចេញនូវបទចម្រៀងថ្មីរបស់តារាចម្រៀងទោល HyunA ដោយសារតែមានបញ្ហាសុខភាព។

កាលពីថ្មីៗនេះ តារាស្រីដែលជាអាយដលរបស់ហ្វេន K-Pop រូបនេះ បានបង្ហាញមុខនៅក្នុងឡាយវីដេអូ Instagram ដើម្បី​ចែក​រំ​លែ​ក​​ព័ត៌មានខ្លះទាក់ទងនឹងបញ្ហាសុខភាពរបស់នាងដល់គ្រប់គ្នាឱ្យបានដឹង បន្ទាប់ពីត្រូវបានពន្យាពេលចេញផ្សាយ។ នៅ​ក្នុង​ឃ្លី​ប​​វីដេអូ​នោះ HyunA ក៏បានសុំអភ័យទោស និងអរគុណចំពោះអ្នកគាំទ្ររបស់នាង ដែលបានជួយលើកទឹកចិត្ត ឱ្យនាង​មាន​អារ​ម្ម​ណ៍​​​ធូរស្រាលពី​មួ​យ​​ថ្ងៃ​ទៅមួយថ្ងៃ។ ខណៈពេលនោះដែរ នាងក៏បានបង្ហាញអំពីអារម្មណ៍​សោកស្តាយដែលខកខាន​ចេញ​ផ្សាយ​នូវ​បទចម្រៀងថ្មី ដោ​យ​ត្រូវពន្យាពេលរង់ចាំរហូតដល់នាង មានសុខភាពល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ផងដែរថា HyunA នាងបានប្រកាសសុំពន្យាពេលចេញផ្សាយនូវបទចម្រៀងថ្មីរបស់នាង មានចំណងជើងថា «Good G​irl» ​កាលពីថ្ងៃទី ២៦ ខែសីហាកន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ P-NATION របស់នាង នៅ​ថ្ងៃ​ទី ​២២ ខែសីហា ការពន្យាពេលបណ្តាលមកពីនាងមានបញ្ហាសុខភាព៕

សូមចុចលីងដើម្បីទស្សនាវីដេអូខាងក្រោមនេះ៖

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...