កម្រ​នឹង​បានឃើញ​ណាស់! ​Rosé ​លេងស្ទីល​តែងខ្លួន​យ៉ាងស៊ីវិល័យ ​ក្នុងទស្សនា​វដ្តីម៉ូត​ដ៏ពេញ​និយម​

ពុធ, ១៦ កញ្ញា ២០២០

115

កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបស្អាត Rosé សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពថ្មី ៤ សន្លឹកជា​ការ​ថតផ្ស​ព្វ​ផ្សា​យ​​​ម៉ូត​ឱ្យទស្សនាវដ្តីដ៏ពេញនិយម W Korea នៅលើគណនី Instagram ផ្លូវការរបស់នាង ធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រើមមិនតិចទេ ចំ​ពោះ​រូបសម្រស់ស្រស់ទាក់ទាញរបស់នាង។

នៅក្នុងកម្រងរូបភាពដ៏ស្រស់ទាក់ទាញរបស់ Rosé សមាជិក BLACKPINK បានបង្ហាញយ៉ាងច្បាស់ពីភាពជាក់ជឿ និងមានមន្ត​ស្នេ​​ហ៍​​បំផុត ជាមួយនឹងពណ៌សក់ប្រាក់បែកស្វាយយ៉ាងស្រស់ឆើតឆាយ ប្រៀងដូចតុក្តតាកូនក្រមុំ។

អ្វីដែលគួរឱ្យកត់​សម្គាល់ខ្លាំង​ជា​ង​នេះ គឺតារាស្រីរូបនេះ បានធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើលប្លែកបន្តិច នៅពេលនាង បាន​ផ្លា​ស់​​ប្តូរស្ទីលតុបតែងខ្លួន ក្លាយ​ជា​​នារីទាន់សម័យស៊ីវិល័យ ក្នុងឈុតរ៉ូបវាលបញ្ចេញសម្រស់ដើមទ្រូងយ៉ាងស៊ិចស៊ី និងស្បែកសម៉ត់​ភ្លឺ​រលោង​ស្អាត។

ព្រោះកន្លងមកតារាស្រីរូបនេះ តែងនិយមលេងស្ទីលតុបតែងខ្លួនបែបឃ្យូតៗគួរឱ្យស្រលាញ់ ប៉ុន្តែលើកនេះ ពិតជាប្លែកភ្នែកបន្តិច​ស​ម្រា​ប់អ្នកគាំទ្ររបស់នាងទាំងអស់ កម្រនឹងបានឃើញបង្ហាញជាមួយឈុតឆើតឆាយ ជាមួយនឹងរាងស្រឡូន​ទាក់ទាញអារម្មណ៍​ឱ្យ​រឹតតែ​ឈ្លក់វង្វេង៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...