ហ្វេនទប់ចិត្តរំភើបមិនបាន! Sehun សមាជិក EXO និង Jisoo សមាជិក BLACKPINK ពេលនេះ កំពុងមានគម្រោងការងារថ្មីរួមគ្នា

ពុធ, ១៦ កញ្ញា ២០២០

233

តារាចម្រៀងប្រុសរូបសង្ហា Sehun សមាជិកក្រុម EXO និងតារាចម្រៀងស្រីរូបស្រស់ Jisoo សមាជិកក្រុម BLACKPIN ត្រូវ​បាន​រំពឹង​​ទុក​ក្នុងគម្រោងរួមគ្នាមួយនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

បើយោងតាមការបញ្ជាក់ពីការផ្សព្វផ្សាយឌីជីថល បានបង្ហាញថា តារាប្រុសស្រីទាំង ២ នឹងមានគម្រោងរួមការងារមួយ​សម្រាប់​ម៉ា​ក​​​ដ៏​ប្រណិតល្បីល្បាញមួយ ចេញផ្សាយបង្ហាញក្នុងទស្សនាវដ្តី Elle Korea។ Sehun និង Jisoo ត្រូវបានគេរំពឹង​ទុកថា តារា​ប្រុស​ស្រី​មួយគូនេះ អាចបង្ហាញវត្តមានក្នុងថ្ងៃនេះ ឬថ្ងៃស្អែក មុនពេលវីដេអូខ្លីដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះ។

ជាមួយគ្នានោះដែរសម្រាប់បណ្ដាក្រុមអ្នកគាំទ្ររបស់អ្នកទាំងពីរ ទាំងអស់គ្នាពិតជារំភើបក្នុងចិត្តជាខ្លាំង ដោយ Sehun និង Jisoo អ្នក​ទាំងពីរសុទ្ធសឹងតែជាតារាល្បីសណព្វចិត្តអ្នកគាំទ្រ ដែលត្រៀមនឹងបង្ហាញខ្លួនជាមួយគ្នាក្នុងគម្រោងផ្សព្វផ្សាយតែមួយ។ ហេតុ​ដូច​នេះ ទើបបានជាគ្រប់គ្នាមានភាពអន្ទះសារចង់ដឹងព័ត៌មានលម្អិត និងទស្សនាយ៉ាងខ្លាំងចំពោះការចេញផ្សាយឆាប់ៗនេះ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...