Chen ​សមាជិក ​EXO ​នឹង​លា​អ្នក​គាំទ្រ​ឆាប់ៗ​នេះ ​ដើម្បី​ចូល​បម្រើ​សេវា​យោធា​

សៅរ៍, ១៧ តុលា ២០២០

22

បើតាមសេចក្តីប្រកាសជូនដំណឹងតាមរយៈសហគមន៍អ្នកគាំទ្រផ្លូវការរបស់តារាចម្រៀងប្រុស Chen សមាជិក EXO បាន​បង្ហោះ​កាល​ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា លោក កំពុងត្រៀមខ្លួនចូលបម្រើសេវាយោធាតាមការកំណត់នៅក្នុងខែនេះ។

បន្ថែមពីលើនេះ ខាងផលិតកម្ម SM Entertainment ក៏បានបញ្ជាក់ពីផែនការចូលធ្វើទាហានរបស់លោក Chen ផងដែរ។ ហើ​យ​ក៏​មាន​ភ្ជាប់ជាសារជាអក្សរថា «នេះគឺជាការពិតដែលលោក Chen នឹងចូលបម្រើការងារនៅថ្ងៃទី ២៦ ខែតុលា។ សម្រាប់ទី​តាំង​និង​ពេល​វេលានៃការចុះឈ្មោះរបស់លោក បានត្រូវរក្សាជាភាពឯកជន»

គ្រាន់តែបានទទួលដំណឹងនេះភ្លាម ឃើញថាបណ្ដាក្រុមអ្នកគាំទ្ររបស់តារាប្រុសរូបនេះ ក៏បានជូនពរឱ្យលោកមានសំណាង សុខ​ភាព​ល្អ ក្នុងការបំពេញកាតព្វកិច្ចយោធារបស់លោក នឹងឆាប់វិលត្រឡប់មកជួបអ្នកគ្រប់គ្នាវិញនាពេលខាងមុខ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...