បើកភ្នែកធំៗ​ពេលឃើញ Jennie បង្ហាញសមត្ថភាព​បាញ់កាំភ្លើង តម្រង់ចំ​គោលដៅ​គ្រប់ចំណុច

អាទិត្យ, ១៨ តុលា ២០២០

204

រៀមច្បងនៅក្នុងក្រុមចម្រៀង Black Pink កញ្ញា Jennie ត្រូវបានគេដឹងថា នាងមិនត្រឹមតែមានសមត្ថភាពពូកែគ្រប់សព្វលើផ្នែក​សិល្បៈ​ប៉ុណ្ណោះទេ សូម្បីតែ​ជំនាញផ្សេងៗ​ក៏ចេះច្រើនទៀតដែរ។

ជាក់ស្ដែង Jennie បានធ្វើឱ្យសមជិក Black Pink និងគ្រប់គ្នានៅក្នុងកម្មវិធី Chit Chat មួយទទួលអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង និង​បើក​ភ្នែក​ធំៗ​គ្រប់គ្នា ដោយសារតែពុំនឹកស្មានថានាងអាចបាញ់កាំភ្លើងត្រង់ បានចំគោលដៅគ្រប់ចំណុចបែបនេះសោះ។ នេះបាន​សក្ដិសម​ជារៀមច្បងដ៏រឹងមាំ ប្រចាំក្រុមពិតមែន ព្រោះថានាង​ប្រៀបដូចជាបង​ស្រីដ៏ពូកែដែលតែងតែជួយ​សមាជិកក្រុម ដែល​ប្រៀបបាន​នឹងប្អូនស្រី​យ៉ាងដូច្នោះដែរ។

សមត្ថភាពបាញ់គ្រាប់កាំភ្លើងរបស់ Jennie នៅក្នុងវីដេអូខ្លីដែលបង្ហោះដោយអ្នកគាំទ្រនាពេលនេះដែរ ពិតជាបានធ្វើឱ្យមហាជន​ទូទាំង​ពិភពលោក​ដែលជាអ្នក​ប្រើប្រាស់បណ្ដាញសង្គម ក៏មានការភ្ញាក់​ផ្អើលដូចគ្នា ដោយគិតមិនដល់សោះ​ថានារីដ៏ស្រស់ស្អាត និង​ទន់​ភ្លន់​ម្នាក់​នេះ ទៅចេះ​ជំនាញបាញ់​បោះនេះតាំងពីពេលណា ទើបបានជាពូកែបាញ់ចំ​គ្រប់គោលដៅស្ដែងៗបែបនេះ។

អ្នកគាំទ្រខ្លះលាន់មាន់ថា “នេះហៅថាសមត្ថភាពពហុជំនាញមែន! ពូកែទាំងសិល្បៈ និងជំនាញនៅក្នុងជីវិតឯកជនក៏ពូកែដែរ”។ តោះ មកទស្សនាសមត្ថភាពបាញ់កាំភ្លើងរបស់ Jennie ខាងក្រោមជាមួយគ្នា៖

ប្រភពវីដេអូពីហ្វេសប៊ុកផេក BlackPink Official_fanpage

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...