លើកទី១ហើយ! តារាសម្ដែង Choi Ji Woo ថតផ្សព្វផ្សាយបង្ហាញមុខកូនស្រីដំបូង

សៅរ៍, ៣១ តុលា ២០២០

293

នេះជាលើកទី១ហើយ ដែលតារាសម្ដែងស្រីរបស់កូរ៉េ Choi Ji Woo ថតបង្ហាញមុខជាមួយនឹងកូនស្រីជាលើកដំបូង នៅលើ​ប្រ​ព័ន្ធ​​ផ្ស​​ព្វ​​ផ្សាយ​កូរ៉េ។

នេះបើតាមការឱ្យដឹងពីតារាសម្ដែងស្រីរូបនេះ នាងបានសម្រាលកូនស្រីដំបូងកាលពីខែឧសភា គិតរហូតមកដល់ពេល​នេះប្រ​មា​ណ​ជាង ៥ខែមកហើយ។ ហើយនេះក៏ជាកម្រងរូបភាពដំបូងដែរ សម្រាប់ Choi Ji Woo និងកូនស្រី ថតផ្សព្វផ្សាយឱ្យផលិតផល​មួយ​ថែរក្សាស្បែករបស់ទារក។

គួររម្លឹកផងដែរថា តារាសម្ដែង Choi Ji Woo បានសម្រេចចិត្តរៀបការជាមួយនឹងមិត្តប្រុសអាយុតិចជាងខ្លួន ៩ឆ្នាំ ដោយមិន​មែន​ជា​​អ្នក​សិល្បៈ និងបានសម្រាលបានកូនស្រីដំបូងជាចំណងដៃ កាលពីខែឧសភា ឆ្នាំ២០២០៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...