ត្រឡប់​មក​សិល្បៈ​វិញ ​CL ​និយាយ​អំពី​អាល់​ប៊ុមថ្មី ​និង​ភាពវិជ្ជ​មាន​នៃ​រូបរាង ​ក្នុង​បទ​សម្ភាសន៍​មួយ​

សៅរ៍, ២១ ​វិច្ឆិកា ២០២០

75

ថ្មីៗនេះ កំពូលតារាចម្រៀងកូរ៉េ CL បានបង្ហាញវត្តមានរបស់ខ្លួនជាថ្មីម្ដងទៀត នៅទស្សនាវដ្តី VOGUE Singapore ជា​មួ​យ​នឹង​រូប​ភាព​ផ្សព្វផ្សាយថ្មី នឹងបទសម្ភាសន៍មួយចំនួនទាក់ទងនឹងអាល់ប៊ុមចម្រៀងរបស់នាង និងសុខភាពរាងកាយ។

ក្នុងនោះ តារាចម្រៀងទោលដ៏មានឥទ្ធិពលក្នុងវិស័យ K-Pop រូបនេះ បានបង្ហើបឱ្យដឹងថា «សម្រាប់អាល់ប៊ុមថ្មីរបស់នាង ដូច​ជា​បទ​ចម្រៀង ​“HWA” និង“ 5STAR” ឆ្លុះបញ្ចាំងថា នាងជានរណា។ នាង បានបញ្ជាក់ថា "ខ្ញុំចង់អោយអ្វីៗទាំងអស់ក្លាយជារបស់ C​L ​ខ្លាំង​ណាស់។ កន្លងមកមិនមានបទចម្រៀង CL ឬវីដេអូច្រើនទេនៅទីនោះ ហើយខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំបានផ្តល់​ឱ្យ​នោះ​ដ​ល់​​អ្នក​គាំទ្រ​របស់ខ្ញុំ ដែលបានរង់ចាំអស់រយៈពេលជាយូរមកហើយ។ នេះជាអត្តសញ្ញាណរបស់ខ្ញុំ។

ចុងក្រោយ CL បាននិយាយជាមួយ Vogue Singapore អំពីការសម្រកគីឡូរបស់នាងកាលពីមុន។ តារាស្រីរូបនេះ បាន​បង្ហា​ញ​ថា ​នាងជឿជាក់ថាប្រភេទរាងកាយផ្សេងៗគ្នា គឺធម្មជាតិ និងស្រស់ស្អាត។ នាងបាននិយាយថា "មានភាពស្រស់ស្អាត​ក្នុង​ការ​ឆ្លង​​កាត់​​រលកនៃជីវិត ហើយមានភាពស្មោះត្រង់ និងផាសុកភាពលើខ្លួនរបស់យើង។ ផ្តល់កម្លាំងចិត្តដោយសារតែ​មនុស្ស​ទាំង​នោះ​​៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...