G-​Dragon ​បង្ហាញ​ខ្លួន​វិល​ត្រឡប់​មក​វិញ​លើក​ដំបូង ​ដាស់​អារម្មណ៍​ហ្វេនៗ​K-Pop​ជា​ខ្លាំង​

អាទិត្យ, ២២ ​វិច្ឆិកា ២០២០

47

កាលពីយប់ថ្ងៃទី ២១ ខែវិច្ឆិកានេះ សមាគមន៍អ្នកគាំទ្រ K-Pop បានផ្ទុះការកក្រើកមិនតិចនោះទេ។ បន្ទាប់ពីបានឃើញ​ការ​បង្ហា​ញ​វត្ត​មានរបស់ស្តេចរ៉េប G-Dragon ចូលរួមក្នុងព្រឹត្តិការណ៍បើកបង្ហាញម៉ូតស្បែកជើងថ្មីជាសាធារណៈ ក្រោយខកខានបង្ហាញ​មុខ​ជា​យូរមកហើយ ការត្រឡប់មកវិញរបស់លោក ពេលនេះបង្កឱ្យអ្នកគាំទ្រ និងសារព័ត៌មានមួយចំនួនទាក់ទាញការ​ចាប់​អារ​ម្មណ៍​យ៉ាង​ខ្លាំង ​ទៅលើមេក្រុម BIGBANG រូបនេះភ្លាមៗតែម្ដង។

មិនបាច់និយាយរៀបរាប់ច្រើនក៏អ្នកគាំទ្រពិតជាបានស្គាល់ថា G-Dragon គឺជាកំពូលតារាកូរ៉េដ៏ល្បីល្បាញ ទាំងការរចនាម៉ូត​ស​ម្លៀក​​បំពាក់ និងបុគ្គលិកលក្ខណៈចេញពីគំនិតផ្ទាល់របស់លោក ត្រូវបានគេទទួលស្គាល់ពីអ្វីដែលប្លែកៗ​ចេញពីស្ទាយ៌ផ្ទាល់​រប​ស់​លោក​។

ហើយការបង្ហាញវត្តមានចូលរួមព្រឹត្តិការណ៍ជាសាធារណៈបែបនេះ ច្បាស់ណាស់អ្នកគាំទ្ររបស់តារាប្រុស YG រូបនេះ មិនអាច​នឹង​មើលរំលងអាយដលសណព្វចិត្តរបស់ពួកគេបានឡើយ ជាពិសេសម្នាក់ៗមានចាប់អារម្មណ៍​ជាខ្លាំងចំពោះលោកនា​បច្ចុប្បន្ន​នេះ​៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...