ទីភ្នាក់​ងារ ​O& ​Entertainment ​របស់ ​Kim ​Junghyun ​បាន​ចេញការ​បក​ស្រាយ​ទាក់ទង​នឹង​រឿង​ចចាម​អារ៉ាម​

ចន្ទ, ១២ មេសា ២០២១

ក្រោយពីផ្ទុះរឿងចចាមអារ៉ាមទាក់ទងនឹងតារាសម្ដែងប្រុស លោក Kim Junghyun នឹងតារាសម្ដែង និងតារាចម្រៀងស្រី Seo​h​y​un ​សមាជិកក្រុម Girls 'Generation ថ្មីៗនេះទីភ្នាក់ងារចាត់ការទូទៅរបស់តារាប្រុសរូបនេះ ចេញការបកស្រាយពីបញ្ហានេះ។

ព្រឹកថ្ងៃទី ១២ ខែមេសានេះ ក្រុមហ៊ុន O& Entertainment បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការចោទប្រកាន់របស់ K​im ​Junghyun ថាប្រើអាកប្បកិរិយាមិនល្អ ចំពោះ Seohyun សមាជិកក្រុម Girls 'Generation និងបុគ្គលិកនៃរឿងភាគ “ Time” រប​ស់​ទូរ​ទស្សន៍ MBC និងចាកចេញពីកម្មវិធីភ្លាមៗ។ ដោយសេចក្តីរាយការណ៍នេះក៏បាននិយាយដែរថា តារាសម្តែង Seo Yeji គឺជា​ដើ​ម​​ហេតុ​ដែលធ្វើឱ្យតារាសម្ដែងរបស់ខ្លួន ធ្វើកាយវិការមួយគប្បីបែបនេះទៅលើតារាស្រី Seohyun។

ទីភ្នាក់ងារខាងលើក៏បានបន្តថា «ពួកយើងបានឃើញពីការសន្ទនាកន្លងមក តាមរយៈអត្ថបទរួចមកហើយ។ បច្ចុប្បន្នពួកយើង​កំពុ​ង​មានជម្លោះនៅក្នុងកិច្ចសន្យា ដូច្នេះយើងមិនមានអ្វីដែលត្រូវនិយាយអំពីបញ្ហានេះទេ។ Kim Junghyun មានបំណងចង់ចាក​ចេញ​ពី​ភ្នា​ក់ងា​រពួកយើងហើយក៏បានប្រកាសដែរថាលោក កំពុងពិភាក្សាជាមួយ Culture Depot។ ពួកយើងមិនអាចចេញសេចក្តីថ្លែង​កា​រ​​ណ៍ផ្លូវការណាមួយបានទេនៅពេលនេះ។

ជុំវិញព័ត៌មានផ្សេងៗទៀត ទាក់ទងនឹងតារាសម្ដែងប្រុស Kim Junghyun នឹងបន្តពិភាក្សាដើម្បីចុះហត្ថ​លេខាលើកិច្ចសន្យា​ផ្តាច់​មុខ​ជា​មួយ ​Culture Depot៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...