BamBam សមាជិក GOT7 ត្រូវឃុំខ្លួនធ្វើចត្តាឡីស័ក ក្រោយអ្នករួមការងារម្នាក់ មានវិជ្ជមានកូវីដ១៩

អង្គារ, ១៣ មេសា ២០២១

កាលពីថ្ងៃទី ១២ ខែមេសានេះ ទីភ្នាក់ងាររបស់តារាចម្រៀងប្រុស BamBam សមាជិក GOT7 បានបញ្ឈប់សកម្មភាព ឬផ្អាកប​ណ្ដោះ​​អា​សន្ន​ភ្លាមៗ​បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនមានវិជ្ជមានកូវីដ១៩។

ទីភ្នាក់ងារបានបង្ហាញឱ្យដឹងថា បុគ្គលិកម្នាក់នៅក្នុងនោះបានទៅធ្វើតេស្តកូវីដ១៩ ហើយបានបញ្ជាក់ថាបុគ្គលិករូបនេះ រក​ឃើ​ញ​មា​នវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ៩ ខែមេសា។ បើតាមឱ្យដឹងបន្តទៀតថា បុគ្គលិកទាំងអស់ រួមទាំងតារាសិល្បៈរបស់ខ្លួនផងដែរ ដោ​យ​​មាន​ទាំងតារាប្រុស BamBam ធ្លាប់ធ្វើតេស្តម្ដងរួចហើយ កាលពីថ្ងៃទី ១០ ខែមេសា លទ្ធផលទាំងអស់គឺអវិជ្ជមាន។

ទោះជាយ៉ាងណាអ្នកទាំងអស់ រួមទាំង BamBam នៅតែបន្តឃុំខ្លួនឯង ១៤ថ្ងៃ ដើម្បីឱ្យកាន់តែច្បាស់។ ទាក់ទងនឹង​រឿងរ៉ាវ​ខាង​លើ​ក្រុម​ហ៊ុន Abyss ក៏បានប្រកាសលុបចោលរាល់សកម្មភាពដែលពួកគេបានគម្រោងទុកនឹងធ្វើឡើង ហើយគោរពតាម​គោ​ល​ការ​ណ៍​​ណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏សាហាវនេះ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...