Big Hit Music បានឆ្លើយតបហើយ ទាក់ទងនឹងការវិលត្រឡប់មកវិញរបស់ BTS នៅខែក្រោយនេះ

អង្គារ, ១៣ មេសា ២០២១

កាលពីថ្មីៗនេះ Big Hit Music បានធ្វើឱ្យការឆ្លើយតបទៅរបាយការណ៍នៃការត្រលប់មកវិញរបស់ BTS នាពេលឆាប់ៗ​ខាង​មុខ​នេះ។

នៅថ្ងៃទី ១៣ ខែមេសានេះដែរ ក៏មានប្រភពមួយពីទីភ្នាក់ងារបានប្រាប់អ្នកសារព័ត៌មានកម្សាន្តរបស់កូរ៉េថា សម្រាប់ការវិល​ត្រឡ​ប់​រប​ស់​សិល្បករក្នុងក្រុមនីមួយៗ នឹងមានការប្រកាសមុនជាធម្មតាទូទៅ នៅពេលដែលមានការបញ្ជាក់ច្បាស់ណាមួយ។ នៅក្នុង​នោះ​ដែរ ​Big Hit Music បានឆ្លើយតបទៅនឹងរបាយការណ៍នេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថា BTS នឹង​ត្រ​ល​ប់​ម​​ក​វិញ​នៅ​ខែឧ​ស​ភា​ខាង​មុខនេះ»។

ទន្ទឹមនឹងនេះការចេញផ្សាយចុងក្រោយរបស់ BTS គឺ 'BE (Deluxe Edition)' ដែលជាការវិលត្រឡប់មកវិញមួយរបស់ពួកគេ កា​ល​ពី​ខែ​វិច្ឆិកាឆ្នាំ ២០២០៕

ដូច្នេះសម្រាប់អ្នកគាំទ្រមានតែរង់ចាំតាមដានព័ត៌មានថ្មីៗជាបន្ត!

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...