Seohyun ​បង្ហោះរូប​ថ្មីនៅ​លើ ​Instagram ​ក្រោយ​ពីផ្ទុះព័ត៌​មាន​ជាមួយ​នឹង ​Kim ​Jung ​Hyun​

ពុធ, ១៤ មេសា ២០២១

Seohyun បានបង្ហោះរូបភាពថ្មីរបស់នាងនៅលើគណនី Instagram ផ្ទាល់ ក្រោយពីមានព័ត៌មានជាមួយនឹងតារាសម្ដែងប្រុស Kim Jung Hyun ធ្វើកាយវិការមិនពេញចិត្តចំពោះនាង នៅពេលអ្នកទាំងពីរបានបង្ហាញខ្លួនជាសាធារណៈនាថ្មីៗនេះ។

នៅក្នុងរូបភាពសន្លឹកថ្មីរបស់តារាស្រីរូបនេះ គឺបង្ហាញឡើងដោយភាពសាមញ្ញៗដើម្បីចង់ចែករំលែកដល់អ្នកគាំទ្ររបស់នាង បា​ន​ឃើ​ញសកម្មភាពប្រចាំរបស់នាងតែប៉ុណ្ណោះ។ ព្រោះចាប់តាំងពីមានភាពចម្រូងចម្រាស់ជាមួយនឹងលោក Kim Jung Hyun កន្លង​មក ​Seohyun ហាក់ដូចជាស្ងប់ស្ងាត់ច្រើនពេលដែរ។

ប៉ុន្តែនៅពេលនេះ Seohyun នាងបានវិលត្រឡប់មកវិញហើយជាមួយនឹងស្នាមញញឹមយ៉ាងស្រទន់ កែវភ្នែកមុតស្រួច​ស​ម្លឹង​ចំកា​មេ​រ៉ា ​ហើ​យ​អ្នក​គាំទ្រទាំងអស់របស់នាងក៏បានធូរស្រាលក្នុងចិត្តច្រើន ក្រោយបានឃើញថានាងមិនមាន​អ្វីកើតឡើងក្នុងផ្លូវ​អារ​ម្ម​ណ៍​៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...