តារាសម្ដែងស្រីកូរ៉េ Kang So Ra សម្រាលបានកូនស្រីដំបូង ក្រោយពីរៀបការកាលពីឆ្នាំមុន

ព្រហស្បតិ៍, ១៥ មេសា ២០២១

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ កាលពីថ្ងៃទី ១៥ ខែមេសានេះបានឱ្យដឹងថាតារាសម្តែងស្រី Kang So Ra មា​ន​វ័យ ​៣១ ឆ្នាំ ពេលនេះបានសម្រាលកូនស្រីដំបូងហើយ។

នៅក្នុងនោះដែរ អ្នកតំណាងទីភ្នាក់ងារ Plum Entertainment ក៏បានបញ្ជាក់ថាតារាសម្តែងរូបនេះបានស​ម្រាលកូនស្រីដំបូង​ហើ​យ ​ព្រ​ម​ទាំងមាន​សុខភាពល្អទាំងម្ដាយ នឹងទារក កាលពីថ្ងៃទី ១២ ខែមេសា។

គួរបញ្ជាក់ផងដែរ តារាសម្ដែងស្រី Kang So Ra បានរៀបការជាមួយនឹងស្វាមីរបស់នាង ដែលជាវេជ្ជបណ្ឌិត មិនជាអ្នកល្បីល្បា​ញ​ក្នុង​សិល្បៈកាលពីខែសីហា ឆ្នាំ ២០២០។ សម្រាប់ពិធីរៀបការរបស់នាង គឺបានប្រារព្ធឡើងដោយមានការចូល​រួមពីគ្រួសារទាំង​ស​ង​​ខាង​​តែប៉ុណ្ណោះ ដោយសារតែការពារការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកូនរ៉េខាងត្បូង៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...