មិន​ឱ្យ​ហ្វេន​ខក​ចិត្ត​ទេ! ​Ailee ​នឹងត្រៀម​ខ្លួនវិល​ត្រឡប់មក​វិញ​ជាមួយ​នឹង​បទថ្មី ​ក្នុងខែ​ក្រោយ​នេះ​

សៅរ៍, ១៧ មេសា ២០២១

នេះជាដំណឹងល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រី Ailee ដែលនឹងត្រឡប់មកវិញនៅក្នុងខែឧសភាឆាប់ៗនេះ។

កាលពីថ្ងៃទី ១៦ ខែមេសា ផលិតកម្ម Rocket 3 Entertainment បានបញ្ជាក់ថាតារាចម្រៀងរូបនេះនឹងត្រឡប់​មកវិញក្នុងពេល​ឆាប់​ៗ​នេះ​។ ដោយក្នុងនោះបាននិយាយថា «Ailee នឹងវិលត្រឡប់មកវិញ បន្ទាប់ការចេញអាល់ប៊ុមខ្នាតតូចទី ៥ របស់នាង រយៈពេ​ល​ជាង ​៧ខែមកនេះ»។

គួររម្លឹកផងដែរថា តារាចម្រៀងស្រី Ailee បានក្លាយជាតារាចម្រៀងស្រី ដែលតំណាងឱ្យប្រទេសកូរ៉េខាងត្បូង បាន​បក​ស្រា​យ​បទ​ច​ម្រៀង ​​'Silent Night - A Song for the World' កាលពីខែវិច្ឆិកា ឆ្នាំ ២០២០៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...