កាន់​តែ​យ៉ាប់​ហើយ! ​Seo ​Ye ​Ji អាច​នឹងសង​ប្រាក់រាប់​លាន​ដុល្លារ ​ចំពោះការ​បំពានកិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​

អាទិត្យ, ១៨ មេសា ២០២១

បន្ទាប់ពីមានភាពចម្រូងចម្រាសផ្ទុះឡើងពាក់ព័ន្ធនឹង Seo Ye Ji ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើន បានចាប់ផ្តើមកាត់ផ្តាច់​ទំនា​ក់​ទំ​នងការងារជាមួយតារាស្រីរូបនេះ។

ក្រុមហ៊ុនជាច្រើនមានដូចជាម៉ាកគ្រឿងសម្អាងរបស់ AK Beauty's cosmetic brand LUNA, New Origin's 'Inner Flora,' នឹង mask brand AER បានលុបចោលទាំងស្រុងជាមួយនឹង Seo Ye Ji ហើយត្រូវបានលុបចោលចេញពីគេហទំព័រ និងការផ្សព្វ​ផ្សាយ​របស់​ពួ​ក​គេ​ថែមទៀតផង។

ចាប់តាំងពីក្រុមហ៊ុននានាបានចាប់ផ្តើមកាត់ផ្តាច់ការងារជាមួយ Seo Ye Ji ក្នុងនោះ គេរំពឹងថាតារាស្រីរូបនេះ ប្រហែលជាត្រូវ​បង់​ប្រា​ក់ពិន័យរាប់ពាន់លានវ៉ុល (រាប់លានដុល្លារអាមេរិក) ដោយសារតែការរំលោភកិច្ចសន្យានិងការ​លុបចោលការផ្សាយពា​ណិ​ជ្ជ​ក​ម្ម។ ការលុបចោលការផ្សាយពាណិជ្ជកម្មទាំងនេះ គឺបណ្តាលមកពីតារាស្រីរូបនេះ មានភាពចម្រូងចម្រាស​ផ្សេងៗ។

ដោយ នាងត្រូវបានគេចោទប្រកាន់ថាបានបញ្ជាអតីតមិត្តប្រុសរបស់នាងគឺ លោក King Jung Hyun ឱ្យធ្វើអាកប្បកិរិយាមិនពេញ​ចិ​ត្ត ​ជាមួយដៃគូរួមសម្ដែងក្នុងរឿង «Time» តារាស្រី Seohyun។ មួយវិញទៀត នាងបានស្ថិតនៅក្រោមការសង្ស័យនៃ​ការ​កុហ​ក​អំ​ពី​ប្រវត្តិ​សិក្សា និងការវះកាត់កែសម្រស់របស់នាងដែរ។

ជាមួយគ្នានោះដែរ មនុស្សជាច្រើនកំពុងផ្តោតលើថា តើនឹងមានក្រុមហ៊ុនច្រើនទៀត ដែលនឹងទាញការផ្សាយពាណិជ្ជកម្មរ​ប​ស់​ពួ​ក​​គេ ​​និងកាត់ផ្តាច់ទាក់ទងការងារជាមួយ Seo Ye Ji ដែរឬទេយ៉ាងណា៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...