លឿនមែន! បទចម្រៀង «Lovesick Girls» របស់ក្រុម BLACKPINK កើនចំនួនទស្សនាដល់ ៤០០លាន នៅលើ YouTube

ចន្ទ, ១៩ មេសា ២០២១

មិនមែនរឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ដែល BLACKPINK បានទទួលការគាំទ្រដល់ពីអ្នកទស្សនាជាង ៤០០ លាន ពី “Lovesick Girls” ជាបទចម្រៀងចុងក្រោយរបស់ពួកគេ។

បើនិយាយអំពីបទចម្រៀង "Lovesick Girls" ត្រូវបានចេញផ្សាយនៅខែតុលាឆ្នាំ ២០២០ ជាចំណងជើងបទចម្រៀង​ទៅអាល់ប៊ុម​ទី ​១ របស់ពួកគេ វាជា MV ដែលត្រូវបានគេមើលច្រើនជាងគេទី ៩ របស់ក្រុម។

គួររម្លឹកផងដែរ MV ទាំង ១០ របស់ BLACKPINK មានអ្នកចូលមើលជាង ២០០ លានដងហើយជាមួយបទ "Lovesick Girls" មាន​ដល់​ទៅជាង ៤០០ លាន ជាបទទី ៩ ក្នុងចំណោម ១០បទ ដែលមានអ្នកចូលមើលច្រើនជាង ៤០០ លានដង៕

សូមអបអរសាទរម្ដងទៀតដល់ BLACKPINK!

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...