ជា​ទឹក​ចិត្ត ​So ​Jisub ​ខំផ្ញើឡាន​ដឹកកា​ហ្វេទៅ​គាំទ្រ​ដល់​កន្លែង​ថត ​ឱ្យ Taecyeon ​និង ​Song Joongki​

ព្រហស្បតិ៍, ២២ មេសា ២០២១

កាលពីថ្ងៃទី ២១ ខែមេសា នៅលើបណ្ដាញសង្គម Instagram របស់តារាចម្រៀង និងសម្ដែង លោក Taecyeon បានចែក​រំលែ​ក​នូវ​រូប​ភាពឡានដឹកកាហ្វេដល់នៅ​ក​ន្លែង​ថតសម្ដែង នៅក្នុងរឿង «Vincenzo» ដែលកំពុងថតភាគបន្ត ដែលជាអំណោយផ្ញើម​ក​ពី​តា​រា​សម្ដែង​ប្រុស លោក So Jisub ដ​ល់​លោក និងតារាសម្ដែងប្រុស Song Joongki ក៏ដូចជាបុគ្គលិករួមការងារទាំងអស់។

នេះជាទឹកចិត្តដល់ពិសេសមួយរបស់លោក So Jisub ដល់តារាសម្ដែងប្រុសទាំងពីរ ផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រ។

តារាសម្ដែង So Jisub

គួរបញ្ជាក់ផងដែរថា លោក Taecyeon និង So Jisub អ្នកទាំងពីរបច្ចុប្បន្នស្ថិតនៅក្រោមតែមួយរបស់ទីភ្នាក់ងារក្រុមហ៊ុន 51K ជា​មួួ​យ​​គ្នា​នោះ ស្របពេល​ Song Joongki បានធ្វើការរួមគ្នាជាមួយតារាសម្តែងនៅក្នុងខ្សែភាពយន្តរឿង «The Battleship Island» ត្រ​ឡ​ប់​មក​វិញ​កា​ល​​ពីឆ្នាំ ២០១៧។ ជាហេតុដែលគ្រប់គ្នាជាអ្នកគាំទ្ររបស់តារាប្រុសទាំង៣ មានចិត្តរំភើប និងរីករាយចំពោះមិត្តភា​ព​ដ៏​ល្អ​នេះ​៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...