ក្រៀមក្រំបំផុត! Lisa និយាយទាំងសោកសៅ នៅពេលជីតារបស់នាងបានស្លាប់ ទាំងដែលមិនបាននិយាយពាក្យថាលា

សុក្រ, ២៣ មេសា ២០២១

នេះគឺជារឿងក្រៀមក្រំមួយសម្រាប់តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK ដែលបាន​បើក​ចិត្ត​ទម្លាយពីរឿងរ៉ាវ​ដ៏គួរឱ្យ​សោ​​ក​សៅ។ នៅពេលជីតារបស់នាងបានបាត់បង់ជីវិតនៅចំថ្ងៃកំណើតរបស់នាង ទាំងមិនមានឱកាសនិយាយពាក្យថាលា និងមិនបានសូម្បីតែចូលរួមបុណ្យសពរបស់លោកតាជាលើកចុងក្រោយ។ 

ជាដំណឹងដ៏ក្រៀមក្រំដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះផ្លូវអារម្មណ៍របស់នាងជាខ្លាំង។ ដោយលោកតារបស់ Lisa បានទទួល​មរ​ណ​ភាពនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ ដែលជាថ្ងៃកំណើតរបស់នាង។ Lisa មិនអាចទៅចូលរួមពិធីបុណ្យសពរបស់គាត់ ដោយ​សារ​នៅ​ក្នុងក្រៅប្រទេស និងចំពេលដែលប្រទេសថៃបានបិទខ្ទប់ការពារទប់ស្កាត់ការរីករាលដាលជំងឺកូនវីដ-១៩។

Lisa បាននិយាយដោយចំហអំពីបញ្ហានេះ នៅក្នុងកម្មវិធី Youth With You រដូវកាលទី ៣ ស្របពេលដែលទទួលដំណឹងអំពីបេក្ខ​ជ​ន​ជាអ្នកហ្វឹកហាត់ម្នាក់ ថ្មីៗនេះបានបាត់បង់ឪពុកខណៈពេលដែលរូបគេកំពុងត្រៀមឡើងសម្តែង។ ទោះបីជាមានការសោកស្តាយយ៉ាងខ្លាំងហើយមិនបានទៅរស់នៅជាមួយគាត់ ប៉ុន្តែគេនៅតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ហាញ សម្រាប់ឪពុកដែលបានចាកចេញ ព្រោះរឿងចុងក្រោយដែលគាត់ដឹងគឺកូនប្រុសគាត់ជិតនឹងសម្តែងហើយ៕

ទស្សនាវីដែអូខាងក្រោមនេះ៖

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...