សមាជិក D-Crunch គឺ Hyunwook និង O.V ធ្វើបានតេស្តវិជ្ជមានកូវីដ-១៩

សៅរ៍, ២៤ មេសា ២០២១

នៅថ្ងៃទី ២៤ ខែមេសានេះ ទីភ្នាក់ងាររបស់ក្រុម D-Crunch គឺ I-Grand Korea បានចេញសេចក្តីថ្លែងការណ៍​ជាផ្លូវការមួយដោយ​បា​ន​បញ្ជាក់ថាសមាជិកក្រុម Hyunwook និង O.V បានធ្វើតេស្តឃើញវិជ្ជមាន COVID-19។

តារាចម្រៀង O.V
តារាចម្រៀង Hyunwook

នេះបើយោងតាមការប្រកាសឱ្យដឹងថា៖ ក្រុមហ៊ុន I-Grand Korea បានផ្តល់ដំណឹងទាក់ទងនឹងសមាជិកទាំង ២ រូប របស់ក្រុម D-​C​ru​​nch គឺ Hyunwook និង O.V បានធ្វើតេស្តរកឃើញវិជ្ជមាន COVID-19។ ក្នុងនោះគេក៏​បានបញ្ជាក់ពីរោគ​សញ្ញាខ្លះរបស់​តា​រា​ទាំ​ង ​២ ផងដែរ ដោយ Hyunwook និង O.V ថ្មីៗនេះមានរោគសញ្ញាដូចជាផ្តាសាយតិចតួច នឹងមានអារម្មណ៍មិនស្រួលក្នុងខ្លួន។ គិត​ត្រឹម​ថ្ងៃទី ២៤ ខែមេសា លទ្ធផលតេស្តរបស់សមាជិកទាំងពីរបានទទួលលទ្ធផលគឺ វិជ្ជមាន។

ក្រុម D-Crunch

Hyunwook និង O.V បានចាប់ផ្តើមផ្តាច់ខ្លួនភ្លាមៗ នៅពេលទទួលបានព័ត៌មានហើយពួកគេក៏បាន​បញ្ឈប់រាល់សកម្មភាពទាំ​ង​អ​ស់​។ ឥឡូវនេះអ្នកទាំងពីរបាន ធ្វើតាមការណែនាំដែលបានផ្តល់ដោយនាយកដ្ឋានបង្ការជំងឺ។ សមាជិកក្រុម D-Crunch ទាំងអស​ដែ​ល​​សល់ក៏ដូចជាបុគ្គលិកទាំងអស់ដែលមានទំនាក់ទំនងជាមួយ D-Crunch ក៏បានធ្វើតេស្តផងដែរ នឹងកំពុងរង់ចាំលទ្ធផលតេស្ត ហើ​យ​ចាត់វិធានការទាន់ពេលនឹងសមស្រប៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...