មូលហេតុនេះ ទើបបានជា Lee Kwang Soo ត្រូវបញ្ចប់ការងារក្នុងកម្មវិធី «Running Man» ដែលធ្វើការអស់រយៈពេល ១១ឆ្នាំ

អង្គារ, ០៤ ឧសភា ២០២១

នៅថ្ងៃទី ២៧ ខែមេសានេះ តារាសម្តែង នឹងជាពិធីករ លោក Lee Kwang Soo បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការ​ថា លោកនឹងចាកចេញពី «Running Man» របស់ទូរទស្សន៍ SBS ក្រោយពីធ្វើការអស់រយៈពេល ១១ឆ្នាំ។

ដោយតារាប្រុសរូបនេះ នឹងចាកចេញបន្ទាប់ពីបញ្ចប់ការថតចុងក្រោយនៅថ្ងៃទី ២៤ ខែឧសភា។ មូលហេតុនៃការចាក​ចេញពី​ក​ម្មវិ​ធី​​ខាងលើនេះ គឺដោយសារតែឆ្អឹងកជើងខាងស្តាំរបស់លោកបានបាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយត្រូវ​ទ​ទួ​ល​​បានព្យាបាល និងពិនិត្យឱ្យបានទៀងទាត់៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...