រឿង​ភាគថ្មី​ថតមិន​ទាន់​ចប់ផង! ​តួប្រុស​មុខ​ស្មើ​កូរ៉េ ​Shin ​Sungrok ​តេស្ត​ឃើញ​វិជ្ជ​មាន​កូវីដ-​១៩​

អង្គារ, ០៤ ឧសភា ២០២១

ថ្ងៃទី ២៨ ខែ មេសា អ្នកចាត់ការអោយតារាសម្ដែងប្រុសនៅក្នុងផលិតកម្ម HB Entertainment បានប្រកាសប្រាប់ទៅ​កាន់​អ្នក​សារ​ព័ត៌​មានក្នុងស្រុកថា តារាប្រុស Shin Sungrok លទ្ធផលតេស្តចុងក្រោយរកឃើញថាវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីតេស្តឃើញអ​វិជ្ជ​មាន​កាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១។

ខាងផលិតកម្ម HB Entertainment បានមកធ្វើការសូមទោសទៅកាន់សាធារណៈជន ពិសេសអ្នកគាំទ្ររបស់ Shin Sungrok ស​ម្រា​ប់​ដំណឹងដ៏អាក្រក់មួយនេះ។ យ៉ាងណាមិញ ពួកគេនឹងប្រឹងប្រែងធ្វើការព្យាបាលដល់ Sungrok អោយអស់ពីស​មត្ថភាពតា​ម​តែ​អាច​ធ្វើទៅបាន។ 

គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះ កំពុងថតរឿងភាគថ្មីដែលមានចំណងជើងថា «Master in the House» បានពា​ក់​កណ្តាលសាច់រឿងទៅហើយ។ ដោយសារមានបញ្ហាបែបនេះកើតឡើង ទើបតម្រូវអោយ Sungrok ផ្អាកការថតប្លង់របស់គាត់មួ​យ​រយៈ​ពេលសិន ទម្រាំសុខភាពរបស់គាត់អាចវិលមកដូចដើមវិញ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...