អ្នកគាំទ្រចាប់ផ្តើមទទួច អោយរឿង Vincenzo ផលិតវគ្គ២បន្ត ក្រោយឃើញការសម្ដែងថ្មីរបស់ Song Joongki

ព្រហស្បតិ៍, ១៣ ឧសភា ២០២១

រឿងភាគកូរ៉េ Vincenzo កំពុងចាក់ផ្សាយដល់ភាគទី ១៦ ហើយនៅសល់តែ ៤ភាគទៀតប៉ុណ្ណោះ ដែលជាភាគបញ្ចប់សម្រាប់រឿង​ដ៏​​មានប្រជាប្រិយភាពមួយរឿងនេះ។

យ៉ាងណាមិញ យើងសង្កេតឃើញមានអ្នកគាំទ្រ KDrama មួយចំនួនធំទូទាំងប្រទេស ចាប់ផ្តើមបង្ហាញអំពីអារម្មណ៍ពួកគេ ដើម្បី​ឆ្លើ​យ​តបទៅកាន់រឿងភាគមួយនេះថា ជារឿងភាគប្លែកពីរឿងភាគកូរ៉េមុនៗ ទាំងសាច់រឿង និងការថតសម្ដែងហាក់​ដូចជារឿងហូ​លី​វូ​ដ​។ បន្ថែមពីនេះទៀត អ្នកគាំទ្របានបញ្ចាក់ទៀតថា ពិសេសតារាសម្ដែងប្រុស Song Joongki ពិតជាមានសមត្ថភាពខ្ពស់ អាច​ប​ត់​​​បែ​នទៅតាមប្រភេទនៃសាច់រឿងបានគ្រប់ប្រភេទ ជាក់ស្ដែង នៅក្នុងរឿង Vencenzo នេះ Song Joongki ប្តូរអត្តចរិត​សម្ដែង​ខុស​ពី​​រឿង​​ភាគមុនៗដាច់តែម្ដង។

ដោយសារកត្តាបែបនេះហើយ ទើបបណ្តាអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ចង់អោយរឿងភាគនេះផលិតចេញជាវគ្គ២បន្ត៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...