YoonA ​នឹង ​Lee Jong Suk ​កំពុងត្រៀម​ខ្លួន​ថត​សម្ដែង​រឿង​ភាគ​ថ្មីរួមគ្នា ​សំខាន់​ដើរតួប្តី​ប្រពន្ធ​ទៀត​

អង្គារ, ១៨ ឧសភា ២០២១

YoonA សមាជិកក្រុម Girls 'Generation កំពុងត្រៀមខ្លួនក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មី «Big Mouth» ដែលមាន​តារាសម្ដែង​ប្រុ​ស Lee Jong Suk ជាតួឯកប្រុសក្នុងរឿងនេះ។

រឿងភាគថ្មីនេះគឺជាការរួមសម្ដែងដំបូងរបស់តារាប្រុសស្រីទាំង២ ដោយយោងតាមប្រភពបានឱ្យដឹងថា YoonA ត្រូវដើរតួសម្ដែងជា​តួ​ឯកស្រីឈ្មោះថា Go Mi Ho ដែលមានស្វាមីជាមេធាវី។ ហើយស្វាមីរបស់ Go Mi Ho គឺជាមេធាវី Park Chang Ho ដែលជាតារា​ស​ម្ដែង ​Lee Jong Suk។

សម្រាប់រឿងភាគថ្មីនេះ ដែលគ្រោងនឹងចាប់ផ្តើមថតសម្ដែងនៅពាក់កណ្ដាលក្នុងឆ្នាំ ២០២១ នេះ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...