តារា​សម្ដែង ​Shin ​Se ​Kyung ​សម្រេច​ដើរចេញពី​ទី​ភ្នាក់​ងារ​ខ្លួន​ដែល​ធ្លាប់ធ្វើការ​អស់ ​១​៩ឆ្នាំ​

ព្រហស្បតិ៍, ២០ ឧសភា ២០២១

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងនៅថ្ងៃទី ២០ ខែឧសភានេះថា តារាសម្ដែងស្រី Shin Se Kyung បានសម្រេច​ចិត្ត​ចុះ​ចេ​ញ​​​ពី​ទ្រ​នំ​ចាស់របស់ខ្លួន ដែលធ្លាប់ធ្វើការរួមគ្នាអស់រយៈពេល ១៩ឆ្នាំ។

បើតាមប្រភពមួយបាននិយាយថា មួយក្នុងចំណោមតារាល្បីៗក្នុងទីភ្នាក់ងារ Namoo Actors ដែលបានគ្រប់គ្រង គឺមានតារា​ស​ម្ដែ​ង​​ស្រី Shin Shin Kyung ដែលនាងបានចូលរួមការងារក្នុងក្រុមហ៊ុននេះ តាំងពីនាងនៅជាសិស្សថ្នាក់បឋម។ ទោះបីជាមានការ​សោ​ក​ស្តាយបន្តិចមែន ប៉ុន្តែកុងត្រារបស់នាងបានផុតនៅក្នុងឆ្នាំនេះទៅហើយដែរ ហើយតារាស្រីរូបនេះ ក៏មានឱកាសស្វែងរកទ្រនំថ្មី​ដើ​ម្បី​ខ្លួនដើម្បីពង្រីកខ្លួនឱ្យកាន់តែល្អជាងនេះ។

គួរបញ្ជាក់ផងដែរថា Shin Se Kyung បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៨ ក្នុងនាមជាតារាបង្ហាញម៉ូដែល។ បន្ទាប់មក​នា​ង​បា​នបន្តបង្ហាញខ្លួនចូលក្នុងកម្មវិធីផ្សេងៗរបស់កុមារមុនពេលចាប់ផ្តើមថតសម្ដែង។ បច្ចុប្បន្ននាងក៏សកម្មនៅលើ YouTube ផងដែរ ដោយមានការគាំទ្រជាច្រើន ហើយនាងក៏មានរហ័សនាមជា YouTuber ស្រីស្អាតជាងគេនៅកូរ៉េផងដែរ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...