ស្ងាត់ៗ! ​តារា​សម្ដែង ​Lee ​Seung ​Gi ​និង ​Lee ​Da ​In ​មាន​ទំនាក់​ទំនង​ស្នេហា​នឹងគ្នា​បាន​ជិត ​១ ឆ្នាំ​

ចន្ទ, ២៤ ឧសភា ២០២១

នៅមុននេះបន្តិច យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចុះផ្សាយឱ្យដឹងថា តារាកូរ៉េល្បីឈ្មោះមួយគូគឺតារាសម្ដែងប្រុស Lee Se​un​g ​Gi និងតារាសម្ដែងស្រី Lee Da In បានប្រកាសខ្លួនថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេលប្រហែល ១ឆ្នាំ បន្ទាប់ពីយល់ចិត្តគ្នា។

នេះបើតាមទីភ្នាក់ងារ 9Ato Entertainment របស់តារាសម្ដែងស្រី Lee Da In បានបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកទាំងពីរ គឺបន្ទាប់​ពី​អ្នកទាំងពីរបានរួមការងារសម្ដែងជាមួយគ្នា ក្រោយមកពួកគេក៏មានស្គាល់គ្នា នឹងស្វែងយល់ពីគ្នាបានប្រហែលជា ៥ ទៅ ៦ខែ មុ​ន​នឹងបង្ហាញថាមានទំនាក់ទំនងស្នេហានឹងគ្នាពិតប្រាកដ។

ទោះជាយ៉ាងណាបន្ទាប់ពីទទួលបានដំណឹងមួយនេះ ក្រុមអ្នកគាំទ្ររបស់តារាទាំងពីរ មានភាពសាទរ រំភើប និងអារម្មណ៍​កក់ក្តៅ​ជា​ខ្លាំ​ង ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...