កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេងក្នុងវិស័យខ្សែភាពយន្តកូរ៉េ Kim So Hyun បានបញ្ជាក់ពីចំនួនអ្នកតាមដានលើគណនី Instagram ផ្ទាល់របស់ខ្លួន កើនឡើងដល់ទៅ ១០ លាននាក់ ក្នុងរយៈពេលដ៏ខ្លី។
តារាសម្តែងស្រីវ័យក្មេងរូបនេះ នាងមិនសូវជាសកម្មភាពខ្លាំងនៅលើបណ្ដាញសង្គមផ្ទាល់ ចែករំលែករូបភាពក្នុងជីវិតប្រចាំថ្ងៃរបស់នាងនោះទេ ដោយសារតែនាងមានភាពមមាញឹកខ្លាំងទៅលើការថតផ្សព្វផ្សាយច្រើនទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងក្រៅប្រទេស ទើបបានជាធ្វើឱ្យមនុស្សជាច្រើនតែងចាប់អារម្មណ៍ និងតាមដានស្នាដៃថ្មីៗរបស់នាង។ ទាំងអស់នេះហើយ ទើបធ្វើឱ្យតារាសម្ដែងស្រីវ័យក្មេងរូបនេះ មានកម្លាំងចិត្ត និងការលើកទឹកចិត្ត ការស្រលាញ់ពេញចិត្តចេញពីក្រុមអ្នកគាំទ្ររបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា Kim So Hyun ក្នុងចំណោមតារាស្រីកូរ៉េល្បីៗដូចជា IU, Suzy, Lee Sung Kyung, YoonA, Park Shin Hye និង Song Hye Kyo ដែលមានចំនួនការតាមដានជាង ១០លាននាក់នៅលើគណនី Instagram នាងគឺជាតារាស្រីដែលវ័យក្មេងជាងគេ៕
ដោយ៖ Minzy