ថ្មីៗនេះ Mina អតីតសមាជិកក្រុម AOA បានបង្ហោះរូបថតសន្លឹកថ្មីជាច្រើននៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីបាត់មុខយ៉ាងយូរ។ ក្នុងនោះ បានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរូបថតថ្មីទាំងនោះ ដោយសារតែ Mina បានបង្ហាញនូវភាពទាក់ទាញផ្នែកខាងក្រោយយ៉ាងខ្លាំង កាន់តែប្លែកខុសពីមុនមក ចាប់តាំងពីនាងបានចាកចេញពីក្រុម AOA។
ត្រឡប់មករំលឹក ក្នុងខែកក្កដាឆ្នាំមុន Mina នាងបានមានរឿងអាស្រូវមួយដោយនាងត្រូវបានគេធ្វើបាប ជេរប្រមាថជាបន្តបន្ទាប់ដោយមេក្រុមរបស់នាង គឺ Jimin ខណៈពេលដែលបានចេញផ្សព្វផ្សាយក្នុងក្រុម។ តារាស្រីរូបនេះ បានធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងឧស្សាហកម្មកម្សាន្តនៅពេលនោះ ខណៈដែលនាងបានបង្ហោះរូបថតធ្វើប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ដោយសារតែការគំរាមកំហែង។
ចាប់តាំងពីពេលនោះមក Mina ហាក់ដូចជាទទួលបានកម្លាំងចិត្តឡើងវិញដោយមានការគាំទ្រពីអ្នកគាំទ្ររបស់នាង។ ទោះយ៉ាងណាថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភតាមរយៈការបង្ហោះថា «ពេទ្យចិត្តសាស្រ្ត ដឹងថាខ្ញុំបានលួចប្រើថ្នាំងងុយគេងចាប់ផ្តើមតាំងពីអាយុ ២០,២១ ឆ្នាំ។ ចាប់ពីឆ្នាំ ២០១៥ - ២០១៦ ខ្ញុំមិនអាចទ្រាំទ្រនឹងមនុស្សទាំងនោះបានទេ។ ខ្ញុំបានផ្លាស់ប្តូរគ្រូពេទ្យនៅខែមីនា ឆ្នាំ ២០១៨ ។ ឥឡូវថ្នាំក៏មិនមានប្រសិទ្ធភាពដែរ»។ ជាហេតុដែលធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង រហូតដល់ពេលបានឃើញរូបភាពថ្មីៗរបស់នាងទាំងនេះ៕
ដោយ៖ Minzy