ចូល​រួម​រំលែក​ទុក្ខ! ​ម្ដាយ​របស់ ​ទឹម ​រដ្ឋា ​បាន​ទទួល​​មរណ​ភាព​​ហើយ​នៅ​យប់​មិញ​នេះ​

សៅរ៍, ០១ សីហា ២០២០

85

កាលពីយប់មិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងក្រោយពីបាន​ដឹង​ថា ​ម្ដាយ​របស់​តារាសម្ដែងស្រី កញ្ញា ទឹម រដ្ឋា បានទទួលមរណភាព​ហើយ។

បើយោងតាមផេកសិល្បករកម្ពុជា បានបង្ហោះនៅប៉ុន្មានម៉ោងមុននេះ ប្រាប់ថា ម្ដាយរបស់ តារាស្រីកញ្ញា ទឹម រដ្ឋា បានទទួល​មរ​ណ​ភាព​កាលពីយប់មិញ​ហើយ ដោយសារជំងឺគាំងបេះដូង។ ក្នុងនោះដែរ ពិតជា​អាណិតដល់ កញ្ញា ទឹម រដ្ឋា ព្រមទាំង​បងប្អូន​រប​ស់​​នាង​ខ្លាំងណាស់ ដែល​បានជួបទុក្ខដ៏ក្រៀមក្រំ​នេះភ្លាមៗ ដោយមិនបាន​ត្រៀមចិត្តជាមុន។

ដំណឹងដ៏គួរឲ្យសោកស្ដាយនេះ ក៏បានធ្វើឲ្យសិល្បករសិល្បការនីរួមអាជីព ព្រមទាំងមហាជនជាច្រើន មានការក្ដុកក្ដួលជាខ្លាំង ព្រមទាំងសរសេរសារចូលរួមរំលែកទុក និងលើកទឹកចិត្តទៅដល់កញ្ញា ទឹម រដ្ឋា ផងដែរ។

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...