ភ្ញាក់ផ្អើល​មិនតិច! តារាសម្ដែង ផាន់ ផាត់ណា កំពុងថតសុខៗ​ស្រាប់តែ​មានវិញ្ញាណ​ចូលសណ្ឋិត

អាទិត្យ, ០៩ សីហា ២០២០

60

ថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានវីដេអូខ្លីមួយដែលបានឃើញតារាសម្ដែងស្រីដ៏មាន​ប្រជា​ប្រិយ​ភា​ព ​អ្នកនាង ផាន់ ផាត់ណា ត្រូវបានវិញ្ញាណចូលសណ្ឋិត។

នេះបើយោងតាមវីដេអូខ្លីនេះ បានឲ្យដឹងថាតារាសម្ដែងស្រីរូបនេះ កំពុងតែថតរឿងសុខៗ ក៏ស្រាប់តែមានវិញ្ញាណ​ចូលសណ្ឋិត​ក្នុង​ខ្លួន​​របស់​នាង ដោយធ្វើឲ្យនាងយំស្រែករើបម្រាស់ និងចង់និយាយអ្វីមួយ ប៉ុន្តែនិយាយមិនចេញ។ ពេលនោះពិត​ជាបង្កភាព​ភ្ញាក់​ផ្អើ​ល​​​ជា​ខ្លាំងដល់អ្នករួមការងារជាមួយនាង ដោយពួកគេក៏នាំគ្នាស្វាសស្វែងជួយចាប់ដៃចាប់ជើងនាងកុំឲ្យរើបម្រាស់ ព្រមទាំង​ព្យា​យា​ម​​សួរ​នាំទៅដល់វិញ្ញាណដែលបានសណ្ឋិតនោះ។

វីដេអូខ្លីនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គមទស្សនាហើយព្រឺរោមមិនតិចទេស្ទើរតែគ្រប់ៗគ្នា ហើយ​ម​តិ​មួយ​ចំនួន​ទៀ​ត​​ក៏​បាន​បង្ហាញ​ការ​អា​ណិ​ត​​​ទៅ​ដ​ល់​​​តារា​​ស្រីរូបនេះជាខ្លាំងដោយមកជួបរឿងបែបនេះ៕

ប្រភពវីដេអូ៖ Komsan Arom

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...