លើកនេះប្លែក! ស្រីស្អាត រុន រីយា ទម្លាក់បទថ្មី​មួយទៀត ផ្លាស់ប្តូរ​ទាំងស្ទាយ៍​ទាំងអារម្មណ៍

អាទិត្យ, ០៩ សីហា ២០២០

84

មុននេះបន្តិច តារាចម្រៀង រុន រីយា ទើបតែបានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀត ក្រោយពីខកខានមួយរយៈមក។ ចម្រៀងដែលទើបចេញនេះ ជាប្រភេទបទនិពន្ធថ្មីដែលមានចំណងជើងថា Sad flower បង្ហាញឱ្យឃើញពីអត្ថន័យកម្សត់ ឯកា គួប​ផ្សំ​ជាមួយនឹង​ទឹកដម​សំឡេង​ដ៏ស្រទន់​បែបលន្លង់លន្លោច។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺស្ទាយ៍នៃការរៀបចំខ្លួនរបស់ រីយា នៅក្នុងចម្រៀងមួយបទនេះមាន​ភាព​ទាក់ទាញ និងប្លែក​ខុសពីបទ​មុនៗដាច់​តែម្ដង ក្នុងឈុតរ៉ូបពណ៌ក្រហម កាន់ផ្កាកុលាបក្រហម តែមាន​ទឹកមុខ​ស្រពោន​ឆ្លុះបញ្ចាំង​ពី​ការ​​ប្រមូល​​ផ្ដុំ​នូវអារម្មណ៍​​សោកសៅតាមអត្ថន័យនៅក្នុងបទ Sad flower មួយនេះ។

គួរឱ្យដឹងដែរថា កញ្ញា រុន រីយា មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ សព្វថ្ងៃកញ្ញាក៏ជាតារាសម្ដែងមួយរូប​បន្ថែមទៀត ដែល​តែងតែ​លេចមុខ​ក្នុងភាពយន្តខ្លី និងភាពយន្តភាគ​ជាហូរហែ។ ក្រៅពីការឆ្លៀតពេលបញ្ចេញ​បទថ្មីជូនដល់អ្នកគាំទ្រ ក៏មាន​ការងារ​សម្ដែងមួយចំនួន​របស់នាងត្រៀមនឹងបង្ហាញជូនជាបន្តបន្ទាប់​ផងដែរ។ ក្រៅពីនេះ រីយា ក៏មានរូប​សម្រស់​ស្រស់ស្អាត ដែល​ត្រូវ​ប៉ាន់​ខ្លាំង​ជាមួយនឹង​ការងារ​ថតស្ប៉តពាណិជ្ជកម្ម​ឱ្យម៉ាកផលិតផល​​ល្បីៗមួយចំនួន​បន្ថែមទៀត។

តោះ មកស្ដាប់ចម្រៀងថ្មី បទ «Sad flower» របស់ រីយា ជាមួយគ្នា៖

និពន្ធទំនុកច្រៀងដោយ: Ros Manith
និពន្ធបទភ្លេងដោយ: Kelly Sean
ច្រៀងដោយ: រុន រីយា
រូបថតដោយ: KORKO Studio

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...