អីយ៉ា! ​សុភក្ដ្រ ​កុសុម៉ា ​ស្លៀករ៉ូប​ពណ៌​ស្វាយ ​ធ្វើម៉ូតសក់​ប៉ោងៗ​បែបនេះ​កាន់តែប្លែក​ស្អាត​

ពុធ, ១៦ កញ្ញា ២០២០

24

សុភក្ត្រ កុសុម៉ា មិនត្រឹមតែជាពិធីការនីពូកែវោហាស័ព្ទ ក្រម៉ិចក្រម៉ើម សម្ដីចាក់ទឹកមិនលេចនោះទេ ថែមទាំងជាពិធីការ​នីមួយ​រូប​ដែល​មានការស្រលាញ់ពេញចិត្តយ៉ាងខ្លាំងពីទ្សនិកជនគ្រប់ស្រទាប់។ 

លើសពីនេះតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាច្រើនពីរូបសម្រស់ស្រស់ស្អាតទាក់ទាញ ជាពិសេសការលេង​ស្ទាយ៍​ម៉ូត​សម្លៀក​បំពាក់ទាន់សម័យចម្រុះពណ៌ស្អាតៗជាច្រើន។ ដោយឡែកតាមការជាក់ស្ដែង សង្កេតឃើញថា កុសុម៉ា ចូលចិត្ត​ស្លៀក​ស​ម្លៀ​ក​​​បំពាក់​ពណ៌ស្រស់​ឆើតៗនិងពណ៌ដិតៗ បើទោះជាពិធីការនីក្រម៉ិចក្រម៉ើមរូបនេះមានពណ៌សម្បុរស្រអែមបន្តិចក្ដី។ 

ដូច្នេះហើយថ្មីៗនេះតាមរយៈ Instagram ផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពស្រស់ស្អាតទាក់ភ្នែកជាច្រើន។ ដោយ​រូប​ភា​ព​​ទាំងនោះ កុសុម៉ា ស្លៀករ៉ូបដៃវែង កស្រួចពណ៌ស្វាយដិត ធ្វើម៉ូតសក់ ប៉ោងៗមូលរួចចុង និងទម្លាក់សក់សេះ ដែលធ្វើឱ្យ​ទទួ​ល​បា​ន​​ការ​ចាប់អារម្មណ៍និងលាន់មាត់សរសើជាច្រើនពីអ្នកគាំទ្រថាពិតជាស្អាតប្លែកខ្លាំងណាស់៕ 

ចង់ដឹងថា កុសុម៉ា ស្រស់ស្អាត និងប្លែកយ៉ាងណា ទស្សនារូបភាពទាំងអស់គ្នា!  

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...