គង់ ​ចាន់​ស្រី​មុំ ​ក្លាយ​ជា​តារា​ខ្មែរទី​២ ​មាន​អ្នក​គាំទ្រ​លើ ​IG ​ដល់ ​១លាន​នាក់ ​បន្ទាប់ពី ​ឱក ​សុគន្ធ​កញ្ញា​

អាទិត្យ, ១៨ តុលា ២០២០

49

ពេលនេះរកឃើញតារាខ្មែរទី២ ដែលមានអ្នកគាំទ្រច្រើនជាងគេ នៅលើអ៊ិនស្ដាក្រាមហើយ នោះគឺអ្នកនាង គង់ ចាន់ស្រីមុំ។

អ្នកនាងបានបង្ហោះរូបភាពអបអរសាទរខ្លួនឯង សម្រាប់ការទទួលបានចំនួនអ្នកគាំទ្រដ៏ច្រើនលើសគេលំដាប់ទី២ នៅកម្ពុជា នៅ​លើ​បណ្ដាញ​សង្គមមួយនេះ ហើយរូបភាពដែលតារាខ្មែររូបនេះបានថតទៀតសោត រឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាមួយ​នឹង​ស្ទាយ៍​សក់បែប​ឈ្នះអសមារ​ត្រូវតែម្ដង ដែលមានម៉ូដជាតួអក្សរ 1M ដែលចង់មានន័យសំដៅដល់ការអបអរដែល​អ្នកនាង​ទទួល​បាន​ចំនួនអ្នកគាំទ្រច្រើន រហូតដល់១លាននាក់បែបនេះ។

សូមបញ្ជាក់ថា គង់ ចាន់ស្រីមុំ បានក្លាយជាតារាកម្ពុជាទី២ ដែលមានអ្នកគាំទ្រលើអ៊ិនស្ដាក្រាមច្រើនជាងគេ បន្ទាប់ពីអ្នកនាង ឱក សុគន្ធកញ្ញា៕

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...