គាំទ្រទេ? Rose ប្រាប់ថា​ចង់ប្រកួត Miss Universe ព្រោះជឿជាក់​លើសម្រស់​ធម្មជាតិរបស់នាង

អាទិត្យ, ១៨ តុលា ២០២០

210

ក្រោយមានមហាជនស្គាល់កាន់តែច្រើននៅលើបណ្ដាញសង្គម គេសម្គាល់ឃើញថា កញ្ញា Rose បានបង្កើនសមិទ្ធផលរបស់នាង​នៅ​លើវិថី​សិល្បៈ​ជាបន្តបន្ទាប់ ដោយមួយរយៈថ្មីៗនេះនាងទើបតែបានចេញចម្រៀងជាច្រើនបទ រួមមានបទ Cover My Heart Will Go on បទក្រដាស១០ ក្រដាស២០ និងចម្រៀងដទៃទៀតដែលនាងប្រាប់ថានឹងត្រៀមចេញឆាប់ៗខាងមុខ។

ស្របពេលដែលជាមួយគ្នានេះដែរ Ah Na Rose ហៅ Rose បានទម្លាយពាក្យប៉ុន្មានម៉ាត់ឱ្យមហាជនដឹងថា នាងមានបំណងចង់​ចូលរួម​​ប្រកួតកម្ម​វិធី Miss Universe Cambodia ព្រោះសម្រស់របស់នាងធម្មជាតិ។ ការលើកឡើងនេះ បានឱ្យមហាជនដឹងខណៈ​ដែលនាង​​បង្ហោះរូបភាព​ស៊ិចស៊ី​មួយសន្លឹក និងភ្ជាប់ជាមួយការសរសេរពាក្យទាំងនោះ។

ទោះយ៉ាងណា ការបង្ហាញពីបំណងរបស់ Rose បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានអ្នកបញ្ចេញ​មតិ​យ៉ាងច្រើននៅក្រោមរូបភាពដែលនាងបានចែករំលែកកាលពីថ្មីៗនេះផងដែរ។ ចុះចំណែកមហាជនទាំងអស់គ្នាវិញ តើគាំទ្រ​ដែរទេ បើសិនជា Rose ចូលប្រកួត Miss Universe Cambodia ដូចការលើកឡើងរបស់នាងពិតមែន?

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...