ទើប​តែ​បញ្ចេញ​ថាមាន​ផ្ទៃពោះ! ​ពេលនេះ ​ឌី ​សូនីតា ​កំពុងតែ​ត្រៀម​ខ្លួន​នឹង​សម្រាល​កូន​ហើយ​

ព្រហស្បតិ៍, ២២ តុលា ២០២០

188

ប៉ុន្មានថ្ងៃមុនមានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីមហាជនលើបណ្ដាញសង្គម ក្រោយពីបានឃើញ តារាស្រី ឌី សូ​នី​តា បានចេញវីដេអូមួយ ដែលបានប្រាប់ថានាងកំពុងតែពពោះកូនដំបូងជិតគ្រប់ខែនោះ។

ដោយឡែកមុននេះបន្តិច ក៏បានឃើញតារាប្រុស លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាព និងសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោ​យក្នុងនោះបានឃើញ ឌី សូនីតា នៅក្នុងមន្ទីរពេទ្យ ដែលកំពុងនឹងត្រៀមខ្លួនក្នុងការសម្រាលកូនឆាប់ៗនេះ។ ក្នុង​នោះ​តារា​ប្រុ​ស​​រូបនេះបានសរសេរថា «កំពុងតែត្រៀមហើយ See you soon Smile Little angel អគុណនូវពាក្យជូនពរ»

ក្រោយពីបានឃើញ លោក អេឡិច ហ្សូរ៉ា បង្ហោះបែបនេះ ក៏មានហ្វេនៗលើបណ្ដាញសង្គមជាច្រើនបានខមមិនជូនពរដល់ម្ដាយ និងកូនក្នុងផ្ទៃគ្រប់ៗគ្នា៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...