អបអរ​សាទរ! ឌី ​សូនីតា ​បាន​សម្រាល​កូន​ដំបូង​ហើយ ​ជាកូនស្រី​មុខ​ឡើង​គួរឲ្យ​ក្នាញ់​

ព្រហស្បតិ៍, ២២ តុលា ២០២០

945

ប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់លើបណ្ដាញសង្គមជាច្រើន ជាពិសេសហ្វេនៗរបស់ តារាស្រី ឌី សូនីតា ប្រាកដ​ជាបាន​ដឹង​ហើយ​ថា នាង​​បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រាលកូនដំបូងរបស់នាង។

ដោយមុននេះបន្តិច ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ តារាស្រីរូបនេះ បង្ហោះរូបភាព និងសារមួយ ដែ​ល​ប​ង្ហា​ញ​ថា ​នាង​បានសម្រាលកូនហើយ។ ដោយកូនដំបូងរបស់នាង ជាកូនស្រី ដាក់ឈ្មោះថា «Smile» ដែលមើលទៅមានមុខមាត់​ឡើ​ង​​គួរ​ឲ្យ​ក្នាញ់​តែម្ដង ព្រមទាំងមានសុខភាពល្អទាំងម្ដាយ និងកូនផងដែរ។

ជាមួយគ្នានោះ មហាជនលើបណ្ដាញសង្គម ក៏ដូចជាហ្វេនៗរបស់នាងជាច្រើន បានខមមិនចូលរួម​អបអរ​សាទរ​ដល់​នាងគ្រប់ៗ​គ្នា​ផង​ដែរ៕​

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...