ប្លែក​ភ្នែក​ណាស់! ​ជីមមី ​តុប​តែង​ខ្លួន​ដើរ​ម៉ូត​យ៉ាង​ទាក់ទាញ ​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​

អង្គារ, ២៧ តុលា ២០២០

64

ជីមមី ពិធីការនីដែលមានរូបសម្រស់ស្រស់ស្អាតដៃជើង រាងតូចច្រឡឹង មិនត្រឹមតែប៉ុណ្ណោះតារាស្រី ល្បីឈ្មោះមួយដួង​នេះ​ពោរ​ពេញ​ទៅដោយសមត្ថភាព និងភាពប៉ិនប្រសប់ពូកែវោហាស័ព្ទពេញខ្លួនតែម្ដង។

ហើយតារាស្រីរាងខ្ពស់ស្រឡះរូបនេះតែងតែមានអ្វីប្លែកៗ ជាមួយនិងការលេងស្ទាយ៍ម៉ូតសម្លៀកបំពាក់ និងការថត​រូប​ស្អាត​ជា​ច្រើន​ៗ ដើម្បីជាទស្សនីយភាពថ្មីៗសម្រាប់ទស្សនិកជន និងអ្នកគាំទ្រផ្ទាល់ខ្លួន។

ជាក់ស្ដែងរាល់ដង អ្នកគ្រប់គ្នាធ្លាប់តែឃើញ ជីមមី ធ្វើជាពិធីការនី នៅឆាកធំនានា ប៉ុន្តែលើកនេះ ជីមមី បាន​បង្ហា​ញ​នូវ​ទស្សនីយ​ភា​ព​ដែល​ពុំមានកន្លងមក ដោយតារាស្រីមានប្រជាប្រិយភាពច្រើនរូបនេះ បានដើរបង្ហាញម៉ូតវិញម្ដង។ តារាស្រីរូបនេះ មិន​ត្រឹម​តែ​​ដើរ​​បាន​​យ៉ា​ងល្អនេះ ថែមទាំងលេចធ្លោរខ្លាំងទៀតផង ជាមួយនិងម៉ូតសម្លៀកបំពាក់ ម្កុដយ៉ាងទាក់ទាញមានការច្នៃប្រឌិតខ្ពស់ ហើ​យជា​ពិ​សេស​ទឹកមុខបែបកាច ស៊ិចស៊ីតែម្ដង។

សម្រាប់មួយឈុតនេះដែរ ជីមមី គឺពិតជាស្រស់ស្អាតខ្លាំង សូម្បីតែហ្វេនៗក៏លាន់មាត់អត់សរសើមិនបានដែរ ថែមទាំងលើក​ឡើ​ង​​ថា​លើកនេះ នាងពិតជាស្អាតប្លែកភ្នែកប្លែកអារម្មណ៍ណាស់៕

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...