ក្រោយពីតារាសម្ដែងស្រី អ្នកនាង ឌី សូនីតា បានសម្រាលកូនស្រីដំបូងមក តែងតែឃើញនាងបានបង្ហោះរូបភាពរបស់កូនស្រីជាហូរហែលើបណ្ដាញសង្គម ដែលមើលទៅកូនស្រីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រលុកត្រលន់គួរឲ្យស្រឡាញ់ឡើង។
ដោយឡែកថ្មីៗនេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងពីសំណាក់មហាជន ជាពិសេសហ្វេនៗជាច្រើនក្រោយពីបានឃើញវីដេអូខ្លីមួយ ដែលតារាស្រីរូបនេះបានបង្ហោះលើបណ្ដាញសង្គម។ ដោយក្នុងនោះនាង បានតុបតែងស្លៀកឈុតណូអែលឲ្យកូនស្រីរបស់នាង ដើម្បីថតរូបត្រៀមថ្ងៃចេញខែខាងមុខនេះ មើលទៅមុខមាត់និងកាយវិការពេលកំពុងគេងលក់របស់កូនស្រីនាង គឺពិតជាគួរក្នាញ់ខ្លាំងមែនទែន។
ចង់ដឹងកាន់តែច្បាស់នោះ សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!
ដោយ៖ ស្រីហាង