ផលិតកម្ម ​កាឡាក់ស៊ី ​ណា​វ៉ា​ត្រា ​​លើក​សរសើរ ​តន់ ​ចន្ទ​សីម៉ា ​ពេញៗ​មាត់​ក្រោយ​បទ​ចម្រៀង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​

ចន្ទ, ២៣ ​វិច្ឆិកា ២០២០

មហាជនបានដឹងហើយថា តារាចម្រៀងស្រី កញ្ញា តន់  ច័ន្ទសីម៉ា កំពុងតែទទួល​បានការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​ពី​សំណាក់​ម​ហា​​ជន​​​គ្រប់​ស្រទាប់​ជាមួយនឹងបទចម្រៀងរបស់នាង ដែលបានចេញជាបន្តបន្ទាប់។

ដោយឡែកថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គមជាច្រើន ដោយបានឃើញ ផលិ​ត​កម្ម​​ កាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហោះសារលើកសរសើរតារាចម្រៀងស្រីរូបនេះពេញៗមាត់។ សារនេះ បាន​បង្ហាញ​​ពី​លទ្ធ​ផ​ល​នៃ​ការ​គាំទ្របទចម្រៀងទាំងអស់របស់ តន់ ច័ន្ទសីម៉ា ដែលពិតជាទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​រហូត​ទៅដល់រាប់​រយ​លា​ន​ដ​ង​។ ​

ដោយសារនេះ បានសរសេររៀបរាប់ថា «តន់ ចន្ទសីម៉ា មានអ្នក​មើល​សរុប​រហូត​ដល់​441​លានដង វាពិតជាមិនគួរឲ្យជឿ ដែ​ល​តារា​ចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ប្រើពេលមិនដល់មួយឆ្នាំ អាច​បាន​លទ្ធផល​​បែប​នេះ ភាពប្រែប្រួល​នៃសិល្បៈ​នៃ​ទ​ស​​វត្សថ្មី ​បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយ​​ភាពពិតរបស់​តារា​ចម្រៀង​​ គឺស្ថិត​នៅ​លើ​សមត្ថភាព ការតស៊ូ ការព្យាយាមអត់​ធ្មត់ ​និងអត្តចរិតល្អនៅក្នុងកាងារ តន់ ចន្ទសីម៉ា ស្ទើរតែ​គ្មាន​ពេល សម្រាប់​ខ្លួន​ឯង​​គឺបានផ្ដល់ឱ្យការងារស្ទើរតែទាំងស្រុង ពិត​ជា​គួរ​ឲ្យស្ងើចសសើរ នឹងការ​ប្រឹង​ប្រែង​តស៊ូ​របស់​គាត់ណាស់»

ឃើញបែបនេះ ក៏មានហ្វេនៗលើបណ្ដាញសង្គមជាច្រើនបានខមមិនចូលអបអរសាទរដល់នាងគ្រប់គ្នា៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...