អ្នកគាំទ្រលង់នឹងសម្រស់! ផន ស្រីខួច ស្លៀកក្នុងឈុតរ៉ូបវែងម៉ូតសាមញ្ញប៉ុន្តែស្អាតខ្លាំង

អង្គារ, ២៤ ​វិច្ឆិកា ២០២០

តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស កញ្ញា ផន ស្រីខួច ដែលជាតារាចម្រៀងមួយរូប អាចច្រៀងបានគ្រប់​ទំ​រង់​មិន​​ថា​​ស​ម័​យ ​ឬបទពីដើមនោះទេ គឺតារាស្រីថ្ពាល់ខួចរូបនេះ ច្រៀងបានយ៉ាងពីរោះរណ្ដំ។ ក្រៅពីមានសមត្ថភាព​ប៉ិន​ប្រ​សប់​ផ្នែ​ក​​ច​​ម្រៀ​ងស្រីរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត ជាមួយនិងដងខ្លួនស្រឡូនស្អាតទៀតផង។

លើសពីនេះ ទស្សនិកជនតែងតែកត់សម្គាល់ពីតារាស្រីមានប្រជាប្រិយភាពរូបនេះកាន់ស្អាតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ជា​ក់​ស្ដែ​ងថ្មីៗនេះ ​​ស្រីខួច បានបង្ហោះរូបជាច្រើនសន្លឹកក្នុង Instagram ផ្ទាល់របស់ខ្លួន ក្នុងឈុតរ៉ូបសម្លៀកបំពាក់​វែង​វាល​ខ្នង​ចំ​ហ​​ទ្រូង ​​មានឆែ​ក​ជើង​អូស​​ដី​យ៉ាង​ស្រ​ស់​​ស្អាតចូលរួមក្នុងកម្មវិធីមួយ ដែលធ្វើឱ្យអ្នកគាំទ្រសម្លឹងមើលសម្រស់ ផន ស្រីខួច មិ​ន​ច​ង់​​ដាក់​​ភ្នែក និ​ង​សរ​សើរ​​ពេញៗ​មា​ត់​ថាពិតជាស្អាតខ្លាំងតែម្ដង៕

ទស្សនារូបភាពខាងក្រោម!

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...