ប៉ុន្មានសន្លឹកនេះ Summer បង្ហាញភាពសង្ហា ពង្រាយ​មន្តស្នេហ៍​ដាក់អ្នកគាំទ្រ​មិនតិចនោះទេ

សុក្រ, ០៤ ធ្នូ ២០២០

បច្ចុប្បន្ន​សង្កេតឃើញថា Summer ហាក់​មានភាពមមាញឹកយ៉ាងខ្លាំងជាមួយ​ការងារសិល្បៈ ដែល​ទស្សនិកជនតែងតែ​ធ្លាប់បាន​ឃើញកម្លោះសង្ហារាងខ្ពស់រូបនេះ ជាពិធីករនៅក្នុងកម្មវិធីតូចធំជាច្រើន ក៏ដូចជាការសម្ដែងផងដែរ។

បើទោះជារវល់ខ្លាំង​ជាមួយការងារប៉ុណ្ណា ក៏ពិធីករ និងចាតារាសម្ដែងរូបនេះ​តែងតែបង្ហោះរូបភាពថ្មីៗ​​របស់ខ្លួន​​ទៅ​កាន់​ហ្វេន​ដែរ។ តួយ៉ាង ថ្មីៗនេះ​នៅក្នុងគណនី Instagram របស់ពិធីករថ្ពាល់ខួចតិចៗរូបនេះ បានបង្ហោះរូបភាព​យ៉ាង​ត្រជាក់​ភ្នែក​ជាច្រើន​សន្លឹក។ ដោយ​រូបភាព​ទាំងនោះ Summer បង្ហាញ រូបរាង និងមុខមាត់យ៉ាងសង្ហា ជាមួយនឹង​ស្តាយ៍ថតរូប​ជា​ច្រើន​ក្បែរ​តុកតុក​ពណ៌ខ្ចី។ គ្រាន់តែ​ហ្វេនៗ​ឃើញហើយ​ លង់ស្នេហ៍ដកចិត្តមិនរួចតែម្ដង ជាមួយរូបរាង​និងស្ទាយ៍លេង​ខ្លួន​របស់ Summer ៕

តោះ មកមើលរូបភាព Summer ខាងក្រោម៖

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...