ឃើញ ​មាស ​សុខ​សោភា ​ត្រូវនារី​ម្នាក់​រិះគន់​ថា​វាយ​ឫក ​តារាស្រី​ពីរ​ដួង​នេះ​​ចេញ​មុខ​ប្រតិ​កម្ម​ភ្លាមៗ​

សុក្រ, ០៤ ធ្នូ ២០២០

ថ្មីៗនេះ ផ្ទុះការចាប់អាម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមក្រោយឃើញនារីម្នាក់ បានបង្ហោះវីដេអូនិយាយរិះគន់ កំពូល​តារា​ចម្រៀង​ស្រី កញ្ញា មាស សុខសោភា ថាពេល​ជួបផ្ទាល់មានចរិតរើសអើង ឬក មិនរស់រាយ និងមាន​ចរិត​ឈ្លើ​យ។

ដោយឡែក ក្រោយឃើញវីដេអូរបស់នារីរូបនេះ និយាយរិះគន់ កញ្ញា មាស សុខសោភា បែបនេះ ក៏បានឃើញ តារា​ស្រី​ពីរ​​ដួង គឺ អ្នកនាង ចន ច័ន្ទលក្ខិណា និងកញ្ញា ដួង ហ្សូលីដា បានចេញមុខប្រតិកម្មភ្លាមៗ តាមរយៈ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គមរបស់ខ្លួន ដោយជាការឆ្លើយតបប្រឆាំងនឹងពាក្យរិះគន់របស់នារីរូបនេះ។ សាររបស់ អ្នកនាង ចន ច័ន្ទ​លក្ខិ​ណា​ បានរៀបរាប់ថា «ស្តាប់គាត់និយាយដូចមិនយល់សោះ និយាយចុះនិយាយឡើងគឺដូចលើកខ្លួនឯង និងស្តាប់យូរៗ​ទៅ​គាត់​ហាក់មិនពេញចិត្តទាំងក្រុមតែម្តង មិនមែនតែប្អូន មាស សុខសោភាម្នាក់ទេ គាត់និយាយ​ត្រង់​ចំណុច​គេ​កន្លង​បាយ​ម្ហូបរបស់គាត់គឺដូចមិនសមហេតុសមផលសោះ គ្មានមនុស្សណាអត់សុជីវធម៍ដល់ថ្នាក់ណឹងទេ ហើយ​កន្លែង​អង្គុយ​ញាំ​បាយនៅភ្នំគូលែនតាមដឹងគឺមិនតូចចង្អៀតដល់ថ្នាក់ត្រូវដណ្តើមកន្លែងអង្គុយនោះដែរ ។ ហ៊ឹម សុំខ្លាចហើយ»  និង សារ​របស់ កញ្ញា ដួង ហ្សូលីដា បាននិយាយថា «អាភាមិនមែនជាមនុស្សបែបហ្នឹងទេ....! អ្នកចំរៀង​ស្រុកខ្មែរ​ជំនាន់​ក្រោយ​គឺអាភា ជា Idol ដែលមានចារឹកល្អ មិនចេះវ៉ៃរឹក អញ្ចើញទៅច្រៀងក៍មិនចេះមានអ្នកហែរហមរញ៉េរញ៉ៃច្រើន សាមញ្ញៗ​ ហើយពូកែតែញញឹម រួសរាយរាក់ទាក់....! អ្វីដែលគាត់និយាយខុសទាំងអស់...! ខ្ញុំមិនស្គាល់គាត់ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​និងឃើញអាភាតាំងពីមិនទាន់ល្បីខ្លាំងរហូតដល់គាត់ដល់ចំណុចនេះ គឺដូចមិនប្រួលប្រែដូចអ្នកចម្រៀងផ្សេងទេ ព្រោះខ្ញុំធ្លាប់ជាពិធីការនីលើឆាកតន្រី្តជាង១០ឆ្នាំតាមខេត្ត និង លើឆាកធំៗ​តែងតែជួប​តារាចម្រៀងគ្រប់​ស្រទាប់​ទាំងអស់​ហើយ​ »។

ទន្ទឹមនោះផងដែរ ក៏បានឃើញហ្វេនៗលើបណ្ដាញសង្គមជាច្រើន បានចូលខមមិន អះអាងថា កំពូលតារាចម្រៀងស្រី មាស សុខសោភា មិនមែនមានចរិតបែបនឹងនោះទេ គឺកញ្ញាមានភាពរស់រាយណាស់។

ខាងក្រោមនេះជាវីដេអូនារីម្នាក់ រិះគន់ មាស សុខសោភា នៅលើបណ្ដាញសង្គម TikTok សូមចុចលើ Link ដើម្បីទស្សនា៖

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...