សុគន្ធ ​នីសា ​តែង​ខ្លួន​បែប​ជន​បទ​សាមញ្ញៗ​យ៉ាង​នេះ​ហើយ ​នៅតែ​ស្អាត​ទាក់​ទាញ​

សៅរ៍, ០៥ ធ្នូ ២០២០

កំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា បើទោះបីជាមានវ័យកាន់តែច្រើនហើយ តែបើមើល​ទៅរូប​សម្រស់​វិញ​នៅ​តែ​​ក្មេ​ង​ស្រ​ស់​ស្អាតផូរផង់ដដែល ដោយតែងតែទាក់យកចំណាប់អារម្មណ៍ពី​មហាជនគ្រប់ៗគ្នា​ ជាមួយនឹងការ​បង្ហោះ​រូប​ភាព​លើ​ប​ណ្ដា​ញ​របស់​នាង។

ជាក់ស្ដែងថ្មីៗនេះ ក៏បានឃើញតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែល​តុបតែងខ្លួន​បែប​ជានារី​ជន​បទ​សា​ម​ញ្ញៗ ​ដោយថតរូបលេងទឹកមុខបែបស្រគត់ស្រគន់យ៉ាងទាក់ទាញ។ ក្នុងនោះ ​បើចាប់អារម្មណ៍​ទៅលើ​រូប​សម្រស់​នាង​​វិញ ទោះ​បី​ជា​តុបតែងខ្លួនបែបសាមញ្ញៗមែន ប៉ុន្តែនៅតែស្រស់ស្អាតមានភាពលេចធ្លោខ្លាំងជាមួយនឹងធម្មជាតិ។

រូបភាពទាំងនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងសរសើរពីមហាជនលើបណ្ដាញសង្គមជាច្រើន ជាពិសេស​ហ្វេនៗ​រប​ស់​នាង​តែម្ដង៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...