តារា​ចម្រៀង ​៣រូប​ដំបូង ​បាន​បរិច្ចាគ​ថវិកា​ជូនរាជ​រដ្ឋា​ភិបាល​កម្ពុជា ​ដើម្បី​ទិញ​វ៉ាក់​សាំង​កូវីដ​១៩​

អង្គារ, ០៨ ធ្នូ ២០២០

ថ្មីៗនេះ ក្រោយពីបានឃើញនូវការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ ដែលជាដំណឹងល្អ ដោ​យ​​រដ្ឋា​ភិបាល​បានប្រកាសពីការត្រៀមនូវថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូន​ប្រជាពលរដ្ឋដោយ​ឥត​គិត​ថ្លៃ​នោះ ​ក៏​បា​ន​ឃើញតារាចម្រៀងប្រុសស្រី ៣រូបបានចូលរួមធ្វើការបរិច្ចាគទឹកប្រាក់ទៅតាមលទ្ធភាពរៀងៗខ្លួន។

ដោយ តារាចម្រៀងប្រុសស្រី ៣រូបនេះ ដែលសុទ្ធសឹងតែជាតារាចម្រៀងសំណព្វចិត្តយុវវ័យគ្រប់ស្រទាប់ ដោយ​មាន​ទាំង​សម​ត្ថ​ភា​ព​ ​ទេពកោសល្យ និងទឹកចិត្តដ៏ល្អប្រពៃ។ ក្នុងនោះ តារាចម្រៀងប្រុសស្រី ៣រូបនេះមាន៖

១. លោក ខេម បានបរិច្ចាគថវិកា ១០លានរៀល

២. លោក ខេមរៈ សិរីមន្ត បានបរិច្ចាគថវិកា ៤លានរៀល

៣. កញ្ញា តន់ ច័ន្ទសីម៉ា បានបរិច្ចាគថវិកា ១០លានរៀល

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...