ស្អាតហើយចិត្តល្អទៀត! សុខ ពិសី បរិច្ចាគថវិកា ៣០០០ដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ព្រហស្បតិ៍, ១០ ធ្នូ ២០២០

តារាចម្រៀងស្រី សុខ ពិសី តែង​តែ​ទទួល​បាន​ការ​សរសើរយ៉ាងខ្លាំង​ពីមហាជន​ ជាមួយ​នឹង​ទឹក​ចិត្ត​សប្បុរធម៌​របស់​នាង ដោ​យ​តែង​តែ​មាន​ឈ្មោះរបស់នាងរាល់សកម្មភាពជួយសង្គមផ្សេងៗជាច្រើនកន្លងមកនេះ។

យ៉ាងណាមិញ ក្នុងកាលៈទេសៈនេះតារាចម្រៀងស្រីរូបនេះក៏មិនបានឲ្យរំលងជាមួយ​នឹង​ការ​ចូល​រួម​បរិច្ចាគ​ជួយ​ដល់​ស​ង្គ​ម​​ផ​ង​ដែរ​។ ថ្មីៗនេះ តារាស្រីរូបនេះ បានចូលរួមបរិច្ចាគថវិកាចំនួន ៣០០០ដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បី​ទិញ​វ៉ាក់​សាំង​កូ​វីដ​​១៩ ចា​ក់​ជូន​ប្រ​ជា​ពល​រដ្ឋ។

ជាមួយគ្នានោះដែរ កន្លងមកនេះក៏បានតារាប្រុសស្រីនិងសប្បុរសជនជាច្រើនទៀត បានចូលរួមបរិច្ចាគថវិកាជាហូរហែ ដើ​ម្បី​ចូល​រួ​ម​ជាមួយ​នឹងរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...