មិនរំលង! ស៊ីន យូប៊ីន ​បរិច្ចាគប្រាក់​ ៥០០០ដុល្លារ ជូនរាជរដ្ឋាភិបាល​ដើម្បីទិញវ៉ាក់សាំង​កូវីដ១៩

ព្រហស្បតិ៍, ១០ ធ្នូ ២០២០

ស្របពេលប្រទេសកំពុងជួបបញ្ហាដោយសារជំងឺកូវីដ ១៩ ជាថ្មីម្ដទៀត ដែលយើងហៅថា «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» យើ​ង​ឃើញមានវត្តមានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគជាទឹកប្រាក់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ​ទិញ​វ៉ាក់​សាំងកូវីដ ១៩ ចាក់ជួនប្រជាពនកម្ពុជាដោយឥតគិតថ្លៃ។

ក្នុងនោះ វត្តមានតារាសិល្បៈស្រីដែលមានទេពកោសល្យជាច្រើនផ្នែក ពិសេសទៅលើផ្នែកសម្ដែង កញ្ញា ស៊ីន យូប៊ីន ក៏​បា​ន​ចូល​រួ​ម​​ចំណែកក្នុងការបរិច្ចាគទឹកប្រាក់តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលផងដែរ។ សម្រាប់ចំនួនទឹកប្រាក់ ដែលតួឯកស្រីនៅក្នុង រឿង «បំណុលម្តាយ» រូបនេះ បានបរិច្ចាគគឺមានចំនួន ៥,០០០ ដុល្លារអាមេរិក។

ដូចដែលទស្សនិកជនបានដឹងខ្លះៗហើយថា យូប៊ីន ជាតារាស្រីមួយដួងនៅក្នុងប្រទេសកម្ពុជា ក្រៅពីមានសមត្ថភាព និងរូបសម្រ​ស់​ស្រស់​សោភាពហើយ នាងតែងតែចូលរួមការងារសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជាជាញឹកញាប់ផងដែរ។ ជាក់ស្ដែង កា​ល​ពី​ប៉ុន្មាន​សប្តាហ៍មុននេះ នាងទើបចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០,០០០,០០០ រៀល ដើម្បីចូលរួមមួយក្រសួងវប្បធម៌ និងវិចិត្រ​សិ​ល្បៈ ​និងសហភាពសហពន្ធ័យុវជនកម្ពុជា ក្នុងការរៀបចំនូវការសម្តែងល្ខោនខោល។

ទាំងនេះជាទង្វើ និងគំរូបដ៏ល្អមួយដើម្បីបង្ហាញឱ្យឃើញពីការចូលរួមយ៉ាងពេញទំហឹងរបស់ យូប៊ីន ក៏ដូចជាសប្បុរសជនដទៃៗ​ទៀ​ត ​ដែលតែងលេចវត្តមានជួយសង្គមក្នុងគ្រាលំបាកបែបនេះ៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...