ឡូយណាស់! ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ស្រីអូន ជូនកាដូដ៏ពិសេសដល់កូនស្រី ក្នុងថ្ងៃកំណើត ២ឆ្នាំ

ព្រហស្បតិ៍, ១០ ធ្នូ ២០២០

អ្នកនាង ស្រីអូន ជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមខ្មែរ។ ហើ​យ​ម្ចា​ស់​ក្រុម​ហ៊ុន​រូប​នេះ​ក៏​ត្រូវ​បានមហាជនជាច្រើនស្គាល់ថាជាស្រ្តីចិត្តធម៌​ ដែលតែងតែលេចមុខជួយគ្រប់ទីកន្លែងណាដែលកំពុងជួប​កា​ល​លំ​បាក។ ហើ​យ​ថ្មីៗ​នេះ ម្ចាស់ផលិតផលសម្រស់ធម្មជាតិរូប នេះក៏ទើបតែបានជួយដល់សង្គមផងដែរ ក្នុងការត្រៀម​ទិញ​វ៉ាក់​សាំង​​ប្រ​ឆាំងជំងឺ Co​vid-19។

ក្រៅពីជួយដល់សង្គមជាច្រើនរាប់មិនអស់កន្លងមក ស្រីអូនក៏ទើបតែទិញរថយន្ថសេរីទំនើបជូនអ្នកមានគុណផងដែរ។ ដោ​យ​ឡែក​អ្វីដែ​លធ្វើឱ្យទស្សិកជនចាប់អារម្មណ៌នោះគឺនៅក្នុងគំរប់ខួប ២ឆ្នាំ របស់កូនស្រីជាទីស្រលាញ់ អ្នកនាង បានធ្វើរឿងពិសេស​មួយ​ជូ​ន​​កូន​ស្រី ដោយបានទិញផ្ទះវីឡាយ៉ាងប្រណិតមួយឱ្យកូនស្រី ដែលមានអាយុត្រឹម ២ឆ្នាំប៉ុណ្ណោះ។

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...