ល្បីថតរឿងខ្នាតធំបរទេស! តារាសម្ដែង ខាត់ វៃហាំង លេងស្ទាយ៍តែងខ្លួនថ្មីប្លែក កាន់តែសង្ហា

អង្គារ, ១៣ មេសា ២០២១

ទស្សនិកជន ពិសេសអ្នកគាំទ្រតារាសម្ដែងប្រុសសង្ហា ខាត់ វៃហាំង ប្រហែលជាបានដឹងខ្លះៗហើយទាក់ទងទៅនឹងការថតរឿ​ង​ជា​មួ​​យ​​តារាបរទេស និងជាការផលិតក៏ដូចជាការដឹកនាំសម្ដែងរបស់ផលិតករប្រទេសចិន។

មានតារាប្រុសស្រីល្បីៗនៅក្នុងស្រុកខ្មែរយើងមួយចំនួន ត្រូវបានខាងផលិតករចិនពេញចិត្តក្នុងការសហការថតរឿងជាមួយ ក្នុង​នោះ វៃហាំង ជាតារាប្រុសដែលត្រូវគេជ្រើសអោយសម្ដែងជាតួអង្គសំខាន់ នៅក្នុងរឿងចិនដែលមានចំណងជើងថា «ឈោង​ចា​ប់​ក្តី​ស្រ​ម៉ៃ»

កាន់តែគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត ជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបថ្មីរបស់ វៃហាំង បានទាក់ទាញការ​ចាប់អារ​ម្ម​ណ៍​​​យ៉ាង​ខ្លំាងពីអ្នកគាំទ្រ ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់បែប Swag ពណ៌ខ្មៅ និងស្ទាយ៍ចងសក់បន្តិច កាន់តែបន្ថែមភាពសង្ហា​មួយ​កម្រិតទៀត។ ម៉្យាងវិញទៀត ដោយសារតួឯកប្រុសក្នុងរឿង «ឈោងចាប់ក្តីស្រម៉ៃ» វៃហាំង មានរូបសម្បត្តិស​ង្ហា​ពី​ធ​ម្មជា​តិ​ស្រាប់ ​និងជាកូនខ្មែរកាត់ចិនថែមទៀត មើលទៅកាន់តែសង្ហាខ្លាំងតែម្ដង។

យ៉ាងណាមិញ ចំពោះរឿង «ឈោងចាប់ក្តីស្រម៉ៃ» មិនទាន់បានថតចប់សព្វគ្រប់ និងមិនទាន់បញ្ជាក់ថានឹងមានចាក់ផ្សាយ​នៅក្នុង​ស្រុ​ក​នៅឡើយទេ។ ប្រសិនមានអ្វីថ្មី ខាង Poraman នឹងយកមក update ដល់ទស្សនិកជនបន្តទៀត៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...