បវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា បង្ហាញខ្លួនក្នុងឈុតតំណាងជាតិជាផ្លូវការ យ៉ាងមុះមុត

អង្គារ, ១៣ មេសា ២០២១

ជាការពិតណាស់ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការ​ចូលរួមប្រកួតបវរ​ក​ញ្ញា​ចក្រវាលលើកទី៦៩ នៅលើឆាកអន្តរជាតិ នៅឯសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ។

ដោយឡែកថ្ងៃនេះ បវរកញ្ញាចក្រវាល រ៉េត សារីតា ក៏បានធ្វើការគ្រងឈុតតំណាងជាតិ ដែលបានបង្ហាញខ្លួនជាផ្លូវការ​ក្នុង​ឈុ​ត​នេះ​​សម្រាប់​តំណាងជាតិកម្ពុជា ដើម្បីយកទៅប្រកួតនៅលើឆាកអន្តរជាតិ។ ឈុតមួយនេះមានឈ្មោះថា «ទេពរួបរួម» ដែលមាន​អ​ត្ថ​​ន័យ​តំណាងឲ្យសាមគ្គីភាព សុខដុមនីយកម្ម និងសន្តិភាព ព្រមទាំងរចនាបថសិល្បៈនៃសំលៀកបំពាក់នេះ គឺកាលពីដំបូងឡើយ​ត្រូវ​បានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។

ក្នុងឈុតតំណាងជាតិនេះ រ៉េត សារីតា ពិតជាពោរពេញដោយភាព មុះមុត ជឿជាក់ និងបង្ហាញពីភាពស្រស់ស្អាត និង​រឹង​មាំ​រប​ស់​នា​រី​ខ្មែរកាលពីសម័យកាលមុន៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...