តារាស្រីស្រស់ស្អាតច្រើនរូប គ្រងឈុតតំណាងទេវតាឆ្នាំថ្មី ដែលនឹងយាងចុះនៅម៉ោង ៤ព្រឹកនេះ

អង្គារ, ១៣ មេសា ២០២១

ឆ្នាំចាស់កាន់តែគៀកផុតទៅឆ្លងចូលដល់ឆ្នាំថ្មី ដែលប្រជាជនខ្មែរយើងហៅថាជា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មា​នរ​យៈ​ពេ​ល​៣ថ្ងៃ។ ជារៀងរាល់ឆ្នាំ យើងតែងតែងសង្កេតឃើញតារាស្រីខ្មែរស្រស់ស្អាតជាច្រើនរូប នាំគ្នាតុបតែងខ្លួន​នៅក្នុងឈុត​តំ​ណា​​ង​អោ​យ​ទេវតាឆ្នាំថ្មីជារៀងរាល់ឆ្នាំ។

ជាក់ស្ដែង ក្នុងឆ្នាំនេះក៏មានតារាស្រីមួយចំនួនបានរៀបចំខ្លួនយ៉ាងស្រស់សោភា ដោយបានគ្រងឈុតតំណាងអោយទេវតាឆ្នាំថ្មី ឆ្នាំ​ឆ្លូវ​។ ក្នុងនោះរួមមានតារាស្រី កញ្ញា ដួង ម៉ានិច្ច តារាចម្រៀង ពេជ្រ សូលីកា កញ្ញា សេង រដ្ឋា និងតារាស្រីមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (​ខៀ​​វ​ខ្ចី) ​លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចម្បា អភណៈ កែវពិទូរ្យ ភក្សាហារទ្រង់សប្បិ (ទឹកដោះ) ព្រះហស្ដស្ដាំទ្រង់ម្ជុល ព្រះ​ហ​ស្ដឆ្វេង ទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទុំបិទព្រះនេត្រនៅលើខ្នង គទ្រភៈ (សត្វលា) ជាយានពាហនៈ៕

តោះ! មកមើលរូបភាពតារាស្រីស្រស់ស្អាត គ្រងឈុតតំណាងទេវតាឆ្នាំថ្មី ខាងក្រោមនេះទាំងអស់គ្នា៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...